ពីនេះ ពីនោះ
សុខភាព
ខ្យល់ពុល​អាចធ្វើអោយ​ស​រ​សៃ​ឈាម​អារ​ទែ​ឡើង​រឹង​លឿន​
16, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការប៉ះពាល់​រយៈពេល​យូរ​ទៅនឹង​ខ្យល់ពុល​អា​ចព​ន្លឿ​ន​ដំណើរ​ការណ​ដែលនាំអោយ​សរសៃឈាម​ឡើង​រឹង​។​



​ទោះបីជា​ការប៉ះពាល់​ទៅនឹង​កំហាប់​ខ្ពស់​នៃ​ខ្យល់ពុល​អាច​បង្កើន​ហានិភ័យ​របស់​មនុស្ស​អោយមាន​បញ្ហា​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ​, ប៉ុន្តែ​អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ការថយចុះ​ចំពោះ​ខ្យល់ពុល​អាច​អោយមាន​ឥទ្ធិពល​ផ្ទុយ​មកវិញ​។​
 
​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ជិត​៥.៤០០​នាក់​ដែល​ស្ថិតនៅ​ចន្លោះ​៥៤​ឆ្នាំ ទៅ​៨៤​ឆ្នាំ​ដែល​មិនមាន​ជំងឺ​បេះដូង​នោះទេ​។ អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​ទៅលើ​កម្រិត​នៃ​ខ្យល់ពុល ហើយ​បាន​ប្រៀបធៀប​កម្រិត​ទៅនឹង​ការ​វ៉ាស់​ដោយ​អេកូ​នៃ​សរសៃឈាម​។​
 
​ក្រោយពី​បាន​យក​ពី​កត្តា​ហានិភ័យ​ដទៃទៀត​ដូចជា ការជក់បារី​ជាដើម​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជា​មធ្យម​, ភាព​ឡើង​ក្រាស់​នៃ​សរសៃឈាម​ការ៉ូ​ទី​ត​បាន​កើនឡើង​០,០១៤​មី​លី​ម៉ែត្រ​ក្នុង​មួយឆ្នាំៗ​។​
 
​ការឡើង​ក្រាស់​នៃ​ស្រទាប់​២​នៃ​សរសៃឈាម​ដែល​ប​ញ្ចូ​ន​ឈាម​ទៅកាន់​ក្បាល​, ក និង​ខួរក្បាល​នោះ​, បាន​កើតមានឡើង​យ៉ាង​ឆាប់រហ័ស​ដោយយោង​ទៅតាម​ការប៉ះពាល់​ទៅនឹង​កំហាប់​ខ្ពស់​នៃ​ខ្យល់ពុល​។ អ្នកស្រាវជ្រាវ​បាន​និយាយថា ភាព​ឡើង​ក្រាស់​នៃ​សរសៃឈាម​ការ៉ូ​ទី​ត​គឺជា​ការចង្អុលបង្ហាញ​មួយ​ថា​តើ​ការឡើង​រឹង​ប៉ុណ្ណា​ដែលមាន​វត្តមាន​នៅក្នុង​សរសៃឈាម​ក្នុង​ខ្លួន​នោះ​។​សា​រ៉ា អា​ដា (Sara Adar) ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Michigan បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​ជួយ​យើង​អោយ​យល់ថា​តើ​វា​យ៉ាងដូចម្តេច​ដែល​ការប៉ះពាល់​ទៅនឹង​ខ្យល់ពុល​អាច​បណ្តាលអោយ​កើនឡើង​នៃ​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ដែល​ត្រូវបាន​សម្គាល់​ឡើង​ដោយ​ការស្រាវជ្រាវ​ដទៃទៀត​នោះ​។​
 
​មួយវិញទៀត​, ការស្រាវជ្រាវ​លើកឡើងថា ការថយចុះ​នៃ​មេរោគ​នៅក្នុង​ខ្យល់ពុល​អាចជួយ​ពន្យឺត​ការឡើង​ក្រាស់​នៃ​សរសៃឈាម​ការ៉ូ​ទី​ត​។​
​អា​ដា​បាន​និយាយថា ការផ្សារភ្ជាប់​ការស្រាវជ្រាវ​ទាំងនេះ​ជាមួយនឹង​លទ្ធផល​ពី​ចំនួន​ប្រជាជន​ដូចគ្នា​បាន​បង្ហាញថា អ្នក​ដែល​រស់នៅក្នុង​ទីក្រុង​ដែលមាន​ខ្យល់ពុល​ច្រើន​មាន​២%​នៃ​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បើ​ធៀប​ទៅនឹង​អ្នក​ដែល​រស់នៅក្នុង​តំបន់​ដែលមាន​ខ្យល់ពុល​តិច​នោះ​។​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត PLoS Medicine​។​ប្រសិនបើ​វា​ត្រូវបាន​បញ្ជា​ក់ដោយ​ការវិភាគ​នៅ​ថ្ងៃក្រោយ​, ការស្រាវជ្រាវ​នេះ​នឹង​ជួយ​ពន្យល់​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​កំហាប់​នៃ​មេរោគ និង​បញ្ហា​នៃ​សរសៃឈាម​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com