ជាតិ
ពីនេះ ពីនោះ
«សំណាក់» អាចសរសេរ «សម្នាក់» ក៏បានដោយមាន ន័យ និងសូរដូចគ្នា
× ជាទូទៅ យើងសរសេរពាក្យ «សំណាក់» សំដៅលើន័យ «ស្នាក់នៅ» ឬ «ទីជ្រកអាស្រ័យ»។ សំណេរមួយទៀតដែលយើងមិនសូវប្រើនោះ គឺ «សម្នាក់» (ដោយអានថា សំ-ណាក់) ផងដែរ។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
ទាំង «សំណាក់» ឬ «សម្នាក់» ជាកិរិយាសព្ទ មានន័យថា៖ ស្នាក់នៅ, ឈប់ស្នាក់នៅ, ឈរនៅអាស្រ័យមានកំណត់វេលា។ ខ្ញុំមកសម្នាក់នៅផ្ទះសម្លាញ់ ។
ជានាមសព្ទវិញ «សំណាក់» ឬ «សម្នាក់» មានន័យថា ទីជ្រកអាស្រ័យ, បន្ទុក; ការនៅដោយសារ; ទីជិត។ នៅក្នុងសម្នាក់ចៅហ្វាយនាយ; ទៅកាន់សម្នាក់គ្រូ ។ រាជសម្នាក់ ទីជិតព្រះរាជា; លំនៅរបស់ព្រះរាជា, ព្រះរាជវាំង ។
© រក្សាសិទ្ធិដោយ thmeythmey.com