ពីនេះ ពីនោះ
សុខភាព
តន្ត្រីជួយដល់សុខភាពបេះដូងសរសៃឈាម
× ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺដែលបានស្តាប់បទចម្រៀង និងបទភ្លេងដែលខ្លួនឯងពេញចិត្ តក្នុងមួយថ្ងៃកន្លះម៉ោង ក្រៅពីធ្វើឱ្យសប្បាយចិត្តហើយនោះថែមទាំង មានប្រយោជន៍ដល់រាងកាយផងដែរ ព្រោះវាជួយឱ្យសរសៃឈាមរីកធំបាន។ ការប្រើតន្ត្រី ជាវិធីក្នុងការព្យាបាលត្រូវបានគេអនុវត្តជាច្រើនកន្លែងនៅសហរដ្ឋអាមេរិក ហើយអ្នកជំនាញរបស់អង់គ្លេស ក៏មានការយល់ស្របក្នុងការងារនេះដែរ។ គេមានជំនឿថា សូរសៀងបទភ្លេង អាចទៅជួយឱ្យយន្តការ នៃការបញ្ចេញនីទ្រីតអុកស៊ីតចូលទៅក្នុងឈាម ដែលជួយការពារមិនឱ្យឈាមកករួមទាំង កូឡេស្តេរ៉ូល ដែលជាគ្រោះភ័យផងដែរ។
លោកគ្រូពេទ្យ ម៉ៃឃើលមីល្ល័រ ជំនួយការមជ្ឈមណ្ឌលការពាររោគបេះដូង នៃសាកលវិទ្យាល័យម៉ារីឡែន សហរដ្ឋអាមេរិក ដែលជាអ្នកស្រាវជ្រាវរឿងនេះ បាននិយាយថា ឥទ្ធិពលរបស់តន្ត្រីមានដល់សរសៃឈាម វាមិនអាស្រ័យទៅលើបទចម្រៀងនោះទេ តែជាបទចម្រៀងដែលគេពេញចិត្ត។
ដូច្នេះ ការស្តាប់តន្ត្រី មិនត្រឹមតែអាចជួយឱ្យអ្នកមានអារម្មណ៍ល្អនោះទេ វាថែមទាំងអាចជួយឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នក ដំណើរការបានល្អផងដែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com