ពីនេះ ពីនោះ
«​បញ្ចោរ​» និង «​បញ្ជោរ​» ន័យ​ខុសគ្នា តែមាន​អ្នកសរសេរ​ច្រឡំ​ច្រើន​
17, Feb 2021 , 6:59 am        
រូបភាព
​រវាង​ជើង «​ច​» និង «​ជ​» បើ​សរសេរ​ច្រឡំ ពាក្យ​នឹង​ផ្តល់​ន័យ​ផ្សេងគ្នា​។ សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ឧទាហរណ៍ ទាក់ទង​ពាក្យ «​បញ្ចោរ​» និង «​បញ្ជោរ​»​។​

 
​តាម​វចនានុក្រម «​បញ្ចោរ​» ជា​កិរិយាសព្ទ ដែល​មានន័យថា ពោល​វាចា​អាសគ្រាម​ទៅកាន់​ស្ត្រី​ដោយ​ប្រើពាក្យ​ថា មេចោរ . . . ជាដើម ។ បញ្ចោរ​លើក​អាស បញ្ចោរ​ចំអាស ។​
 
​រីឯ​កិរិយាសព្ទ «​បញ្ជោរ​» មានន័យថា ធ្វើ​ឲ្យ​ជោរ​; និយាយ​លើកជើង​, លើកសរសើរ​ឲ្យ​ឡើងទឹកចិត្ត​ហាក់ដូចជា​ទឹកជោរ ។ ឡើងបញ្ជោរ កិ​. ឬ គុ​. ដែល​ឡើងទឹកចិត្ត​ចេញ​អាការ​រីករាយ​ដោយសារ​គេ​បញ្ជោរ ។ ស៊ីបញ្ជោរ គុ​. ដែល​បានតែ​គេ​បញ្ជោរ​ទើប​គាប់ចិត្ត ៕
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com