FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
UCL ជើង​ទី​១ វគ្គ​១៨​ក្រុម​៖ Barca ស្វាគមន៍ PSG ឯ Leipzig ប៉ះ Liverpool
16, Feb 2021 , 4:13 pm        
រូបភាព
​ការប្រកួត​ពានរង្វាន់ UEFA Champions League បាន​វិលត្រឡប់​មកវិញហើយ​ក្រោយ​សម្រាក​ជាង​២​ខែ​មក​។ Barcelona នឹងត្រូវ​ទទួលភ្ញៀវ Paris Saint-Germain សម្រាប់​ជំនួប​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ខណៈ RasenBallsport Leipzig ប៉ះ Liverpool នៅ​ទឹកដី​កណ្តាល​ក្នុងប្រទេស​ហុង​គ្រី​។​


 
​ជំនួប​រវាង Barca និង PSG នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Camp Nou នៅ​រាត្រី​ថ្ងៃទី​១៥ ខែកុម្ភៈ វេលា​ម៉ោង ៣:០០ នាទី​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]​។ ប្រវត្តិ​ជួបគ្នា​១០​លើកចុងក្រោយ ក្រុម​រហស្សនាម​អ្នកមាន​បុណ្យ​ឈ្នះ​៤​លើក ចាញ់​៣ និង​ស្មើ​២​លើក​។​
 
​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ម្ចាស់ផ្ទះ​ដែលមាន​លោក Ronald Koeman ជា​អ្នកចាត់ការ​អាចមាន អ្នកចាំទី Marc-Andre ter Stegen, ខ្សែការពារ Sergino Dest, Mingueza, Clement Lenglet និង Jordi Alba, ខ្សែបម្រើ​មាន De Jong, Sergio Busquets និង Pedri ហើយ​ខ្សែប្រយុទ្ធ Ousmane Dembele, Lionel Messi និង Antoine Griezmann ដោយ​ប្រើ​ប្រព័ន្ធ (៤-៣-៣)​។​
 
​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​លោក Mauricio Pochettino ត្រូវបាន​គេ​ជឿជាក់ថា​មាន អ្នកចាំទី Navas, ខ្សែការពារ Florenzi, Marquinhos, Kimpembe និង Kurzawa, ខ្សែបម្រើ Paredes, Gueye, Sarabia និង Verratti ហើយ​ខ្សែប្រយុទ្ធ​មាន Mbappé និង Icardi ដោយ​ប្រើ​ទម្រង់ (៤-២-៣-១)​។​
 
​ដោយឡែក​ការប្រកួត​ជើង​ទី​១ រវាង Leipzig ទល់នឹង Liverpool នឹងត្រូវ​ធ្វើ​នៅ​ទឹកដី​កណ្តាល​ក្នុង​កីឡដ្ឋាន Puskas Arena នា​ក្រុង​ប៊ុ​យ​ដា​ប៉ែស ប្រទេស​ហុង​គ្រី វេលា​ម៉ោង ៣:០០​នាទី ទៀបភ្លឺ​ដូចគ្នា​។​
 
​ជម្រើស​១១​នាក់​ដំបូង​របស់ Leipzig មាន​អ្នកចាំទី Gulacsi ខ្សែការពារ Mukiele, Upamecano, Klostermann ខ្សែបម្រើ Adams, Sabiter, Kampl, Olmo, Angelino និង​ប្រយុទ្ធ​មាន Poulsen និង Nkunku​។​
 
​ជម្រើស​១១​នាក់​ដំបូង​របស់ Liverpool មាន អ្នកចាំទី Alisson, ខ្សែការពារ Alexander-Arnold, Kabak, Henderson និង Robertson ខ្សែបម្រើ​មាន Thiago, Wijnaldum, Jones និង​ខ្សែ​ប្រ​យុ​​ទ្ធ​មាន Salah, Firmino, Mane៕
​ 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com