កីឡាអន្តរជាតិ
អន្តរជាតិ
Werner សប្បាយចិត្តនឹងធ្វើការជាមួយ «បុរសល្អ Tuchel» នៅ Chelsea
×
ដោយ៖ជា យូគៀង
ខ្សែប្រយុទ្ធវ័យក្មេង Timo Werner បានត្រឡប់ទៅរកភាពខ្លាំងក្នុងការទម្លុះសំណាញ់ទីជាថ្មីក្រោយរកបាន១គ្រាប់ក្នុងជ័យជម្នះរបស់ Chelsea លើ Newcastle United ២-០ នារាត្រីថ្ងៃទី ១៥ ខែកុម្ភៈ។ Werner រីករាយនឹងលេងក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thomas Tuchel។
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់សារភាពថា ការមកដល់របស់លោក Thomas Tuchel គឺជាជំនួយដ៏ធំមួយសម្រាប់ខ្លួនក្នុងការពង្រឹងសមត្ថភាពនៅ Stamford Brigde។ Werner បានបញ្ចប់សំណាញ់ទីបានយ៉ាងល្អ ដើម្បីជួយ Chelsea ទទូលបាន៣ពិន្ទុឡើងទៅចំណាត់ថ្នាក់ទី៤ក្នុងតារាងលីគកំពូលអង់គ្លេស
ទោះបីនេះជាគ្រាប់ទី២របស់ខ្លួន ក្នុងចំណោម ២០ ប្រកួត Werner ជឿជាក់ថា រូបគេនឹងឈានដល់កំម្រិតកំពូលឡើងវិញក្រោមការគ្រប់គ្រងរបស់លោក Tuchel ដូចដែលគេធ្វើបានជាមួយក្លិបចាស់អ៊ីចឹងដែរ។
Werner បានប្រាប់ BBC Sport ថា៖ «វាប្រៀបដូចជាមានអ្វីជួយខ្ញុំនៅពេលដែរមាននរណាស្រែកប្រាប់ខ្ញុំជាភាសាអាល្លឺម៉ង់។ លោក Tuchel ជាមនុស្សល្អ លោកមានយោបល់ល្អៗទាក់ទងទៅនឹងបាល់ទាត់ដែលត្រូវជាមួយក្រុមរបស់យើង។ នៅពេលដែលយើងមានការហ្វឹកហាត់ច្រើនជាមួយគាត់កាន់តែច្រើន ក្រុមរបស់យើងបានទទួលលទ្ធផលកាន់តែប្រសើឡើង»។
ឆ្លងកាត់ការប្រកួត២៤លើក Chelsea រកបាន៤២ពិន្ទុ ឈរចំណាត់ថ្នាក់ទី៤ ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន១១ពិន្ទុ៕
Tag:
Timo Werner
Thomas Tuchel
Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com