ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា ហាម​មិន​ឲ្យ​ជិះ​ម៉ូតូ​លើ​កំពែង​ក្រុង​អង្គរធំ ដើម្បី​កុំ​ឲ្យ​ខូច​រចនាសម្ព័ន្ធ​បុរាណ​
16, Feb 2021 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ហាម​មិន​ឲ្យ​ពលរដ្ឋ​ជិះ​ម៉ូតូ ឡើងលើ​កំពែង​ក្រុង​អង្គរធំ​ឡើយ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ជាយថាហេតុ​ណាមួយ​ដល់​រចនាសម្ព័ន្ធ​បុរាណ​។



​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ការ​ជិះ​ម៉ូតូ​ឡើងលើ​លំពែង​ធ្វើ​ឲ្យ​ខូច​សណ្ឋាន​ដី និង​បង្ក​ការប៉ះពាល់​ដល់​កំពែង ទើប​សម្រេច​ដាក់​បំរាម​ហាមឃាត់​បែបនេះ​។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការហាម​មិន​ឲ្យ​ជិះ​ម៉ូតូ​នេះ គឺ​យើង​ហាម​រហូត ចាប់ពី​ថ្ងៃទី​១៧​កុម្ភៈ​នេះ​ទៅ​។ ហើយ​កំពែង​ក្រុង​អង្គរ​នេះ អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ដើរ​ឬ​ជិះ​កង់​តែប៉ុណ្ណោះ ដើម្បី​ជាការ​ពារ​មិន​ឲ្យ​ខូ​ត​ខា​តទៅ​ថ្ងៃមុខ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ផ្លូវ​ដែល​ម៉ូតូ​ធ្លាប់​ជិះ​ឡើងលើ​កំពែង​ក្រុង​អង្គរធំ​កាលពីមុន អាជ្ញាធរ​នឹងដាក់​របាំង និង​ដាំ​ដើមឈើ ដើម្បី​ជា​វិធានការ​ទប់​ស្ដា​ត់​មិន​ឲ្យ​មាន​ម៉ូតូ​ជិះ​ឡើងលើ​កំពែង​បន្តទៀត​៕ 

Tag:
 អាជ្ញាធរ​ជាតិ​អប្សរា​
  កំពែង​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com