ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សូម​ប្រយ័ត្ន​! បាក់តេរី​បង្ក​ជំងឺរលាកស្រោមខួរ និង​ជំងឺ​ផ្លូវដង្ហើម​មាននៅ​ក្នុង​កន្លែង​ដាក់​គ្រាប់​បាល់​ជ័រ​ក្មេង​លេង​
17, Feb 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ជាង ៣១ ប្រភេទ​បាក់តេរី​គ្រោះថ្នាក់ នៅក្នុង​ផ្ទះ​ដាក់​គ្រាប់​បាល់​ជ័រ នៅ​កន្លែង​កម្សាន្ត​របស់​ក្មេង ក្នុងនោះ​មាន​ទាំង​ពន្លក​ជំងឺ​បង្ក​រលាក​ស្រោមខួរ​។​

 
​ពពួក​បាក់តេរី​ទាំងនេះ ធ្វើ​ឲ្យ​ក្មេង​លេង​ក្នុងនោះ​ជួប​គ្រប់​ប្រភេទ​ជំងឺ តាំងពី​ឆ្លង​មេរោគ​ប្លោកនោម ឆ្លង​មេរោគ​ស្បែក ឆ្លង​ផ្សិត ដល់​ស្ថានភាព​អាច​បង្ក​ការស្លាប់​ដូចជា​ជំងឺ​ផ្លូវដង្ហើម រលាក​សួត ឆ្លង​មេរោគ​ឈាម រលាក​ស្រោមខួរ​… ។​
 
​គ្រាប់​បាល់​នីមួយៗ​ជា​កន្លែង​ស្នាក់អាស្រ័យ​ជា​មធ្យម​របស់​បាក់តេរី ១៧០.៨១៨ ក្បាល និង​កោសិកា​មេរោគ​ផ្សេងៗ​ជាច្រើន​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com