ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការងារ​មួយចំនួន​អាច​ជម្រុញ​ហានិភ័យ​នៃ​ជំងឺហឺត​
17, Feb 2021 , 8:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា ការប៉ះពាល់​នឹង​សារធាតុ​គីមី​នៅ​កន្លែងធ្វើការ​បណ្តាលអោយ​មាន​ករណី​ជាច្រើន​នៃ​ជំងឺហឺត ជាពិសេស​ចំពោះ​ជាង​ទឹក​, អ្នកធ្វើការ​លាប​ផ្ទះ និង​ជាងកាត់សក់​។​



​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ស៊ុយអែត​បាន​រកឃើញថា អ្នកធ្វើការងារ​ជាច្រើន​នាក់​ត្រូវបាន​ប៉ះពាល់​ទៅនឹង​សារធាតុពុល​ខណៈពេលដែល​កំពុងធ្វើការ​ងារ​រប​ស់​ពួកគេ​ទោះបីជា​សាធារណៈ​បាន​ប្រមាន​ថា ពួកគេ​ត្រូវ​ប្រើប្រាស់​ប្រដាប់​ការពារ​ក៏ដោយ​។​
 
​ការស្រាវជ្រាវ​អន្តរជាតិ​បាន​មើល​ទៅលើ​មនុស្សពេញវ័យ​ជាង​១៣.០០០​នាក់​នៅក្នុង​ប្រទេស​ស៊ុយអែត​, នរ​វេស​, ដា​ណឺ​ម៉ាក​, អាយ​លេន និង​អេ​ស្តូ​នី​។ អ្នកស្រាវជ្រាវ​បានបង្ហាញ​ថា ការកើតមាន​សរុប​នៃ​ករណី​ថ្មី​គឺ​១,៣​នាក់​នៃ​អ្នក​ជំងឺហឺត​ក្នុងចំនោម​បុរស​១.០០០​នាក់ និង​២,៤​នាក់​នៃ​អ្នក​ជំងឺហឺត​ក្នុងចំនោម​ស្ត្រី​១.០០០​នាក់​។​៧%​នៃ​ករណី​នៃ​ជំងឺហឺត​ក្នុងចំនោម​ស្ត្រី និង​លើសពី​១៤%​ក្នុងចំនោម​បុរស​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​កន្លែងធ្វើការ​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Annals of Occupational Hygiene​។​លីន​នា លី​លៀន​ប៊ឺ​ក (Linnea Lillienberg) ជា​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Gothenburg បាន​និយាយថា វា​ជា​រឿង​ចាំបាច់​ដើម្បី​បង្ហាញថា​តើ​សារធាតុ​នៅ​កន្លែងធ្វើការ​ណាមួយ​បង្កើន​ហានិភ័យ​នៃ​ជំងឺហឺត និង​ការងារ​ណាមួយ​ដែលមាន​ហានិភ័យ​ខ្ពស់​នោះ​។​
 
​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នកធ្វើការ​ខាងក្រោម​នេះ​គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺហឺត​ដោយសារតែ​ប៉ះពាល់​នឹង​សារ​ធាតុគីមី​ពុល​នៅ​កន្លែងធ្វើការ​៖
 
  • ​ជាង​លាប​ផ្ទះ​ត្រូវបាន​ប៉ះពាល់​នឹង​សារធាតុ​ដែល​ត្រូវបាន​គេ​ហៅថា diisocyanates ដែលមាន​នៅក្នុង​ថ្នាំលាប​ផ្ទះ​
  • ​ជាង​ទឹក​ដែល​កាន់​បង់​រុំ និង​សារធាតុ​ប្រើ​សម្រាប់​រុំ​
  • ​អ្នក​សម្អាត​ដែល​ប៉ះពាល់​នឹង​ម្សៅ​សាប៊ូ​
  • ​អ្នកធ្វើការ​ខាង​សុខាភិបាល​ដែល​ប្រើប្រាស់​ស្រោមដៃ​ជ័រកៅស៊ូ និង​ត្រូវបាន​ប៉ះពាល់​ទៅនឹង​ម្សៅ​សាប៊ូ​
  • ​អ្នកធ្វើការ​ក្នុង​រោងចក្រ​អាហារ និង​ថ្នាំជក់​ត្រូវបាន​ប៉ះពាល់​នឹង​ប្រូតេអ៊ីន​មួយចំនួន​
  • ​ជាងកាត់សក់​ដែល​ប៉ះពាល់​នឹង​សារធាតុ​គីមី​នៅក្នុង​សាប៊ូ​លាង​សក់​
  • ​ជាង​ធ្វើ​ក្រចក​ដែល​ប្រើការ​បិត​ជ័រកាវ​លើ​ក្រចក​
​លី​លៀន​ប៊ឺ​កបាន​បន្ថែមថា មនុស្ស​មួយចំនួន​គឺ​ងាយ​នឹង​ទទួលរង​បញ្ហា​នេះ​ជាង​អ្នកដទៃ​។ ឧទាហរណ៍​, អ្នក​ដែលមាន​គ្រុនផ្តាសាយ នឹងមាន​ជំងឺហឺត​ជារឿយៗ​ប្រសិនបើ​ពួកគេ​ត្រូវបាន​ប៉ះពាល់​ទៅនឹង​ប្រូតេអ៊ីន​ដែលមាន​លើស​ត្វ ឬ​រុក្ខជាតិ​។ ប៉ុន្តែ​ប្រសិនបើ​យើង​មើល​ទៅលើ​បុគ្គល​ដែល​មិនមាន​ការកើនឡើង​នឹង​ការទទួល​រង​នោះ​, ហានិភ័យ​គឺ​ខ្ពស់​ក្នុងចំនោម​អ្នក​ដែល​ត្រូវបាន​ប៉ះពាល់​ទៅនឹង​កាវ​វិទ្យាសាស្ត្រ និង​diisocyanates ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​កាវ​បិត​ក្រចក​ជាដើម​។ ក្នុងចំនោម​ស្ត្រី​ដែល​មិនមាន​គ្រុនផ្តាសាយ​, ហានិភ័យ​ត្រូវបាន​កើនឡើង​ក្នុងចំនោម​អ្នក​ដែល​បាន​កាន់​ម្សៅ​សាប៊ូ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com