ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លេកបន្ទោរ​អាច​ជម្រុញ​អោយ​ឈឺក្បាល និង​ឈឺក្បាល​ប្រកាំង​ឬ​?
18, Feb 2021 , 6:59 am        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ផ្លេកបន្ទោរ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការកើនឡើង​ហានិភ័យ​នៃ​ការឈឺ​ក្បាល និង​ការឈឺ​ក្បាល​ប្រកាំង​។​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Cincinnati បាន​និយាយថា ការស្រាវជ្រាវ​នេះ​អាចជួយ​អ្នករងគ្រោះ​រ៉ាំរ៉ៃ​អោយមាន​ភាពប្រសើរឡើង​នៃ​ការឈឺ​ក្បាល ឬ​ឈឺក្បាល​ប្រកាំង ហើយ​ចាប់ផ្តើម​ធ្វើការ​ព្យាបាល​ដើម្បី​ការពារ​។​

 
​ការស្រាវជ្រាវ​បាន​រកឃើញថា អ្នករងគ្រោះ​រ៉ាំរ៉ៃ​មាន​ហានិភ័យ​នៃ​ការឈឺ​ក្បាល​ប្រហែល​៣១% ហើយ​កើនឡើង​នៃ​ហានិភ័យ​នៃ​ការឈឺ​ក្បាល​ប្រកាំង ២៨%​នៅពេលដែល​ផ្លេកបន្ទោរ​កើតមានឡើង​ក្នុង​ចម្ងាយ​៤០,២​គីឡូម៉ែត្រ​។​
 
​ការចាប់ផ្តើម​នៃ​ការឈឺ​ក្បាល​បាន​កើនឡើង​២៤% និង​ការឈឺ​ក្បាល​ប្រកាំង​បាន​កើនឡើង​២៣%​ចំពោះ​អ្នកជំងឺ​នៅពេលដែល​វា​កំពុងមាន​ផ្លេកបន្ទោរ​។​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Cephalagia​។​
 
​ហ្គេ​អូ​ហ្វ្រៃ ម៉ា​ទីន (Geoffrey Martin) បាន​និយាយថា ការស្រាវជ្រាវ​ជាច្រើន​បានបង្ហាញ​ពី​ជម្លោះ​ពី​ថា​តើ​អាកាសធាតុ​ប៉ះពាល់​ដល់​ការចាប់ផ្តើម​នៃ​ការឈឺ​ក្បាល​ឬ​យ៉ាងណា​។ ទោះជា​យ៉ាងណាក៏ដោយ​, ការស្រាវជ្រាវ​នេះ​បានបង្ហាញ​យ៉ាងច្បាស់​ពី​ទំនាក់ទំនង​រវាង ផ្លេកបន្ទោរ និង​ការឈឺ​ក្បាល​។​
 
​វេជ្ជបណ្ឌិត វិ​ន​ស៊ិន ម៉ា​ទីន (Vincent Martin បាន​និយាយថា មាន​មធ្យោបាយ​ជាច្រើន​ដែលថា​តើ​ផ្លេកបន្ទោរ​ណាមួយ​អាច​ប៉ះពាល់​ដល់​ការឈឺ​ក្បាល​នោះ​។ រលក​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ដែល​ត្រូវបាន​បញ្ចេញ​ពី​ផ្លេកបន្ទោរ​អាចធ្វើអោយ​ឈឺក្បាល​។ បន្ថែម​ពីនេះ​, ផ្លេកបន្ទោរ​បង្កើត​នូវ​ការកើនឡើង​ចំពោះ​ខ្យល់ពុល​ដូចជា អូហ្សូន ហើយ​អាច​បណ្តាលអោយ​បញ្ចេញ​នូវ​ពង​នៃ​មេរោគ​ផ្សិត​ដែល​អាច​នាំអោយ​ឈឺក្បាល​ប្រកាំង​បាន​។​
 
​ម៉ា​ទីន​បាន​និយាយថា ការស្រាវជ្រាវ​នេះ​ផ្តល់នូវ​ការយល់ដឹង​មួយចំនួន​រវាង​ការឈឺ​ក្បាល ឬ​ឈឺក្បាល​ប្រកាំង ទៅនឹង​ផ្លេកបន្ទោរ និង​កត្តា​នៃ​អាកាស​វិជ្ជា​ដទៃទៀត​។ ទោះជា​យ៉ាងណាក៏ដោយ​, ច​លន​ការ​ជាក់ច្បាស់​ដែល​ផ្លេក​បន្ទារ និង​កត្តា​អាកាស​វិជ្ជា​ដទៃទៀត​នោះ​ធ្វើអោយ​ឈឺក្បាល​មិនទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​។ យ៉ាងណាមិញ​, ឥទ្ធិពល​នៃ​អាកាសធាតុ​លើ​ការឈឺ​ក្បាល​គឺមាន​ភាពស៊ាំ​ញ៉ាំ ហើយ​ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​នឹង​ចាំបាច់​កំណត់​ពីមុខ​ងារ​នៃ​ផ្លេកបន្ទោរ និង​ផ្គរលាន់​លើ​ការឈឺ​ក្បាល​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com