ពីនេះ ពីនោះ
«​ព្រៀងលាន​» មានន័យថា អ្នកដទៃ​នៅ​ភូមិ​ជាមួយគ្នា​ដែល​រាប់អាន​ស្មើ​ញាតិ​
19, Feb 2021 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេច​មហា​ព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ព្រៀងលាន​»​ថា នាមសព្ទ​អ្នកដទៃ ឬ​អ្នក​ក​ន្ទៀ​ត ដែល​នៅ​ភូមិ​ជាមួយគ្នា រាប់អាន​គ្នា​ទុក​ស្មើ​ញាតិសន្ដាន​។ ញាតិ​ព្រៀងលាន​, សន្ដានព្រៀងលាន (​ហៅថា ញាតិ​ភូមិ​ផង ឬ ញាតិ​ភូមិ​ផង​របង​ជាមួយ ក៏បាន ) ។​

 
​ព្រៀងលាន មានន័យ​ស្មើ «​អ្នកកន្តៀត​» (​តែ​ក្នុង​ការពន្យល់​ពាក្យ​មួយចំនួន​វចនានុក្រម​ក៏​សរសេរថា «​អ្នក​ក​ន្ទៀ​ត​» ផងដែរ​) ឬ អញ្ញាតកជន ពោល​ជន​ឯទៀត​ក្រៅពី​ញាតិ គឺ​ជន​ដែល​មិនមែនជា​សាច់ញាតិ ។ គាត់​នឹង​ខ្ញុំ​ជា​អ្នកកន្តៀត​ទេ ប៉ុន្តែ​រាប់អាន​គ្នា​ទុក​ស្មើ​ញាតិ  ៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com