ជាតិ
សេដ្ឋកិច្ច
ក្រសួង​វប្បធម៌​៖ គម្រោង​រមណីយដ្ឋាន​ក​ម្សា​ន្ត «Angkor Lake of Wonder» គ្រាន់តែ​ជា​សំណើរ​
18, Feb 2021 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​បង្កើត​រមណីយដ្ឋាន​កម្សាន្ត​មាន​ឈ្មោះថា​«Angkor Lake of Wonder» (ALOW)​តម្លៃ​៣៥០​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ណាហ្គា​ខ​ប (NagaCorp) នៅលើ​ផ្ទៃដី​៧៥​ហិកតា​ដែលមាន​ចម្ងាយ​ត្រឹម​៥០០​ម៉ែត្រ​ពី​ឧទ្យាន​អង្គរ ខេត្តសៀមរាប គឺ​គ្រាន់តែ​ជា​សំណើ​របស់​ក្រុមហ៊ុន ដែល​រដ្ឋាភិបាល​កំពុង​សិក្សា​ប៉ុណ្ណោះ​។



អត្ថបទទាក់ទង
 
​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ អង្គការ​យូណេស្កូ​(UNESCO) បានចេញ​សេចក្តីថ្លែងការណ៍មួយ​ថា គម្រោង​បង្កើត​រមណីយដ្ឋាន​កម្សាន្ត​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​នេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ឧទ្យាន​អង្គរ ដោយមាន​ការវាយតម្លៃ​និង​សិក្សា​ពី​អ្នកជំនាញ​ផ្នែក​អភិរក្ស និង​អភិវឌ្ឍ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​សម្រាប់​អង្គរ​(ICC Angkor)​។ ជុំវិញ​នៃ​បញ្ហា​លើ​គម្រោង​ដែល​អ្នកជំនាញ​លើកឡើង ខាង​ក្រសួង​ជំនាញ ក៏​ដូច​រដ្ឋាភិបាល នឹង​គោរព​តាម ហើយនឹង​សិក្សា​ឡើងវិញ ដើម្បី​កុំឱ្យ​មាន​ផលប៉ះពាល់​ណាមួយ​ដល់​ឧទ្យាន​អង្គរ​។​
 
«​បើ​អ្នកជំនាញ​សិក្សា​គម្រោង​នេះ​ឃើញ​មាន​ផលប៉ះពាល់​អ្វី​នោះ  យើង​នឹង​គោរព​តាម​។ ហើយ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​យើង គឺ​ផ្តល់​អាទិ​ភាពជា​ចម្បង​ទៅលើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ និង​វប្បធម៌​»​។ លោក ស៊ុំ ម៉ាប់ បន្ត​មានប្រសាសន៍ប្រាប់ ThmeyThmey តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ ដូច្នេះ​៖«​គ្រប់​សកម្មភាព​អភិវឌ្ឍ ឬ​សកម្មភាព​ទាំងឡាយ​ដែល​ធ្វើឱ្យ​ផលប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោជន៍ ក៏​យើង​មិន​ធ្វើ​ដែរ​»​។  


 
​ជាមួយគ្នានេះ រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​រូបនេះ ក៏បាន​បញ្ជាក់ទៀតថា ចំពោះ​គម្រោង​បង្កើត​រមណីយដ្ឋាន​កម្សាន្ត​តម្លៃ​៣៥០​ដុល្លារ​នៅក្បែរ​ឧទ្យាន​អង្គរ​នេះ  គឺ​គ្រាន់តែ​ជា​សំណើរ​(Proposal)​ក្រុមហ៊ុន NAGA ដែល​ដាក់ឱ្យ​សិក្សា​ប៉ុណ្ណោះ គឺ​មិនទាន់មាន​ការអនុម័ត​ណាមួយ​ចេញពី​រាជរដ្ឋាភិបាល​ឡើយ​។  
 
​កាលពី​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០២០ ក្រុមហ៊ុន NagaCorp បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា នឹង​បោះទុន​ជាង​៣០០​លាន​ដុល្លារ​សម្រាប់​បង្កើត​រមណី​ដ្ឋា​ន​កម្សាន្ត​មួយ ដោយនៅ​ក្នុងនោះ​មាន សាងសង់​សណ្ឋាគារ​មួយ​ដែលមាន​រចនាប័ទ្ម​បែប​វប្បធម៌ និង​ប្រពៃណី​ខ្មែរ នៅ​ចំ​កណ្តាល​គម្រោង​។ 
 
​លើសពីនេះ នឹងមាន​បង្កើត​ឧទ្យាន​ទឹក​, បង្កើត Siem Reap  China Town, បង្កើត​ឧទ្យាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ​បែប​4D, 5D,  Augmented Reality (AR) និង Virtual Reality (VR) រួមទាំង​បង្កើត​សួន​វប្បធម៌​ជាដើម​...​។ បើតាម​ក្រុមហ៊ុន​គម្រោង​វិនិយោគ​ដ៏​ធំ​មួយ​នេះ នឹង​បញ្ចប់​ការសាងសង់​ទាំងស្រុង​នៅក្នុង​២០២៥៕


 

Tag:
 ឧទ្យាន​អង្គរ​
  UNESCO
  NAGA
© រក្សាសិទ្ធិដោយ thmeythmey.com