ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វីតាមីន C អាចជួយ​អោយ​អារម្មណ៍​អ្នក​ល្អ​ជាង​មុន​
19, Jul 2022 , 6:59 am        
រូបភាព
​វីតាមីន C មាន​អត្ថប្រយោជន៍​ជាទូទៅ​រួមមាន ផ្តល់​ប្រសិទ្ធភាព​បំផុត​ប្រឆាំងនឹង​ជំងឺ​ផ្តាសាយ​។ ការស្រាវជ្រាវ​ថ្មីៗ​បានបង្ហាញ​ពី​ឥទ្ធិពល​ផ្សេងទៀត​នៃ​វីតាមីន C នេះ​។​

 
​នៅក្នុង​ការស្រាវជ្រាវ​ទៅលើ​អ្នកជំងឺ​ដែល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ដែលជា​រឿយៗ​មាន​ភាព​ថយចុះ​កម្រិត​វីតាមីន C ជាង​ធម្មតា​, ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ពួកគេ​នឹងមាន​ស្ថានភាព អារម្មណ៍ ល្អប្រសើរ​ជាង​មុន​បាន ប្រសិនបើ​ពួកគេ​បានទទួល​សារជាតិ​វីតាមីន C បន្ថែម​។​
 
​ការផ្សារភ្ជាប់​គ្នា​រវាង​វីតាមីន C និង​អារម្មណ៍​អាចជា​រឿង​មួយ​ដែល​គួរអោយភ្ញាក់ផ្អើល​។ អ្នក​ដែល​មានការ​កង្វះ​វីតាមីន C ជារឿយៗ​មាន​អារម្មណ៍​ថា​អស់កម្លាំង ឬ​ធ្លាក់​ទឹកចិត្ត​។ លើសពីនេះ​, ការស្រាវជ្រាវ​មួយចំនួន​បាន​បង្ហាញថា វីតាមីន C អាចមាន​ឥទ្ធិពល​ដល់​ការបង្កើន​អារម្មណ៍​។ ដូចនេះ​វា​មានន័យថា កម្រិត​នៃ​វីតាមីន C អាចទាក់ទង​ទៅនឹង​អារម្មណ៍ ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​គឺជា​រឿង​ចាំបាច់​។​
 
​នៅក្នុង​ពេលនេះ​, សូម​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដែល​សំបូរ​ទៅដោយ​វីតាមីន C​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​គ្រាប់​បន្ថែម​, សូមកុំ​ព្យាយាម​បង្កើន​អោយលើស​ពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​អោយសោះ​។ យ៉ាងណាមិញ​, សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​ជាមុន​មុននឹង​ប្រើ​ថ្នាំ​នោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com