ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជំងឺហឺត​បាន​ផ្សារភ្ជាប់​ទៅនឹង​ហានិភ័យ​នៃ​ការស្ទះ​សួត​ធ្ងន់ធ្ងរ​
19, Feb 2021 , 8:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា អ្នក​ដែលមាន​ជំងឺហឺត​គឺមាន​ហានិភ័យ​ខ្ពស់​នៃ​ការគ្រោះថ្នាក់​, ជួនកាល​ត្រូវបាន​គេ​ហៅថា ការស្ទះ​នៅក្នុង​សួត​។​

 
​ការស្ទះ​នៅក្នុង​សួត​គឺ​សំដៅ​ទៅលើ​ការស្ទះ​នៅក្នុង​សរសៃឈាម​អារ​ទែ​នៅ​នឹង​សួត​។ ជាធម្មតា​ការស្ទះ​ត្រូវបាន​បង្កឡើង​ដោយ​ឈាមកក​ដែល​ធ្វើដំណើរ​ទៅក្នុង​សួត​ក្រោយពី​ការ​បំបែក​ចេញពី​សរសៃឈាម​វ៉ែន​ដែល​មកពី​ជើង​។ កំណក​ឈាម​ទាំងនោះ​ដែល​បាន​បង្កើត​នៅ​នឹង​ជើង ត្រូវបាន​គេ​ស្គាល់​ថា​ជា ដុំ​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​ជ្រៅ​។​
 
​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ប្រហែលជា​៦៥០​នាក់​ដែលមាន​ជំងឺហឺត​ដែលមាន​អាយុ​ពី​១៨​ឆ្នាំ ទៅ​៨៨​ឆ្នាំ​ក្នុងប្រទេស​ហូ​ឡង់​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ធៀប​ទៅនឹង​ចំនួន​ប្រជាជន​ធម្មតា​, អ្នក​ដែលមាន​ជំងឺហឺត​ធ្ងន់ធ្ងរ មានការ​កើនឡើង​ហានិភ័យ​នៃ​ការស្ទះ​សួត​នោះ​ដល់​ទៅ​៩​ដង ខណៈពេលដែល​អ្នកមាន​ជំងឺហឺត​កម្រិត​ស្រាល​ទៅ​មធ្យម​មានការ​កើនឡើង​ហានិភ័យ​ត្រឹមតែ​៣,៥​ដង​ប៉ុណ្ណោះ​។​
​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា ថ្នាំ​សម្រាប់​ជំងឺហឺត​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ថ្នាំ​ករទី​កូ​ស្តេ​រ៉ូ​អ៊ី​ត​សម្រាប់​លេប​នោះ គឺជា​កត្តា​ហានិភ័យ​ខ្ពស់​ចំពោះ​ការស្ទះ​សួត​នេះ​, នេះ​ដោយ​យោងតាម​ការស្រាវជ្រាវ​ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត European Respiratory Journal​។​
 
​វេជ្ជបណ្ឌិត គ្រី​ស្តូ​ហ្វ ម៉ា​ហ្ស៊ូ (Christof Majoor) ដែល​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Academic ក្នុង​ទីក្រុង​អា​ស្ទឺ​ដាម បាន​និយាយថា នេះ​គឺជា​លើកដំបូង​ហើយ​នៃ​ការផ្សារភ្ជាប់​គ្នា​រវាង​ជំងឺហឺត និង​ជំងឺ​ស្ទះ​សួត ហើយ​យើង​ជឿថា លទ្ធផល​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​។​
 
​ម៉ា​ហ្ស៊ូ​បាន​បន្ថែមថា ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា អ្នក​ដែលមាន​ជំងឺហឺត​ធ្ងន់ធ្ងរ មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​ស្ទះ​សួត ហើយ​គ្រូពេទ្យ​គួរតែ​បង្កើន​ការយកចិត្តទុកដាក់​នៃ​ការកើតឡើង​មាន​ថ្មីៗ​ដើម្បី​ជួយ​ការពារ​ការកើត​មានធ្ងន់​ធ្ង​រ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com