ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មិនគួររំលងឡើយ…..ហេតុផលផ្សេងៗដែលនាំឱ្យអ្នកឈឺស្មា
× តើអ្នកធ្លាប់ឈឺចាប់ ឫមានអារម្មណ៍មិនស្រួល នៅពេលដែលអ្នកលើកដៃឡើងទៅលើឫទេ? ការណែនាំរបស់យើងអំពីការឈឺស្មា នឹងជួយអ្នកឱ្យបញ្ជាក់ពីមូលហេតុដែលអ្នកឈឺ។
-ក្នុងចំណោមហេតុផលទាំងអស់ដែលអ្នកអាចមានការឈឺចាប់ស្មា គឺការរងរបួសត្រង់សន្លាក់បង្វិលរបស់អ្នក គឺជារឿងធម្មតាបំផុត។ នៅក្នុងការសិក្សានាពេលថ្មីៗនេះមនុស្សពីរភាគបីដែលមានបញ្ហាសន្លាក់បង្វិល។
-វាក៏អាចទៅរួចដែលអ្នកបានដាច់រហែកទំនោរស្មាមួយផ្នែក ឬទាំងស្រុងពីចលនាច្រំដែល ឬពីការប៉ះទង្គិចដោយផ្ទាល់ដូចជាការដួល។
-ស្មា កក ដែលជាការឡើងរឹង និងអសមត្ថភាពក្នុងការធ្វើចលនាស្មារបស់ពួកគេ តាមរបៀបដែលពួកគេធ្វើធម្មតា ដោយមានកម្រិតខុសគ្នានៃការឈឺស្មា។
-រលាកអង្គុញឆ្អឹង
-ដាច់រហែករង្វង់ឆ្អឹងខ្ចី ដែលជាឆ្អឹងខ្ចីស្តើងព័ទ្ធជុំវិញគែមនៃរន្ធស្មា និងជួយឱ្យស្មាមានស្ថេរភាព។
-ការស្ទះស្មា ដែលកើតឡើងជាញឹកញាប់ បន្ទាប់ពីការធ្វើលំហាត់ប្រាណម្តងហើយម្តងទៀតដូចជាហែលទឹកជាដើម។
-ជំងឺរលាកសន្លាក់ ជួនកាលគេហៅថាជំងឺសន្លាក់ដែលខូចទ្រង់ទ្រាយ
-អស្ថេរភាពស្មា, វាក៏ជាការធ្វើរោគវិនិច្ឆ័យ ដែលត្រូវបានផ្តល់ឱ្យនៅពេលស្មាឈឺ ព្រោះបាល់នៃសន្លាក់រលុងពេក ហើយអាចរុញទៅមកជុំវិញរន្ធច្រើនពេក។
-ស្មាដែលខូច គឺបន្ទាប់អស្ថេរភាពស្មា ដែលនាំឱ្យបាល់នៃសន្លាក់រលុង ហើយវានឹងធ្វើឱ្យមានការផ្លាស់ទីចេញរន្ធ។
-បាក់ឆ្អឹងស្មា៕
© រក្សាសិទ្ធិដោយ thmeythmey.com