ថ្ងៃនេះ យើងនឹងមកស្តាប់ពីបទពិសោធន៍ របស់យុវតីវ័យ ២០ឆ្នាំ សុខ ឆដា ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅឡើយ ក៏ជាអ្នកលក់សម្លៀកបំពាក់ និងសម្ភារនារីជាច្រើនប្រភេទតាមអនឡាញដែរ។ មុនពេលលក់អនឡាញ យុវតីម្នាក់នេះ ស្ថិតក្នុងជីវភាពគ្រួសារមិនសូវជាធូរធារប៉ុន្មាននោះទេ ប៉ុន្តែថ្មីៗនេះ បែរជាមានការផ្លាស់ប្រែ មិនគួរឲ្យជឿ ដោយជីវភាពរបស់ឆដា ប្រសើរជាងមុន។ ចំណែកការលក់ ក៏មានសន្ទុះខ្លាំង ក្នុងរយៈពេលដ៏ខ្លី ហាក់ដូចជាសំណាងធំមួយសម្រាប់ឆដា។
«ដូចគ្រប់គ្នាដឹងហើយថា ឥឡូវវិស័យលក់អនឡាញ គឺវាពេញនិយមមែនទែនបង ដោយសារមិនថាយើងកំពុងនៅរៀន ធ្វើការ ឬជាមេផ្ទះអីទេ យើងសុទ្ធតែអាចធ្វើវាបានគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ហើយចំពោះអតិថិជន គាត់ក៏គិតថាការទិញអនឡាញងាយស្រួល និងចំណេញពេលវេលាដែរ។ ដូច្នេះបានប្អូនមានគំនិតលក់អនឡាញនេះ ឡើង»
ឆដា បានរៀបរាប់ថា ខ្លួនចាប់ផ្តើមការលក់អនឡាញដំបូង នៅពាក់កណ្តាលឆ្នាំ២០២០ «កំឡុងពេលដែលប្អូនចាប់ផ្តើម គឺមានច្រើនដងដែលចង់បោះបង់ដែរបង ដោយសារតែយើងអត់សូវមានជំនាញទៅលើផ្នែកផ្សព្វផ្សាយលើបណ្តាញសង្គមឲ្យមានគេឃើញច្រើនអ៊ីចឹងទៅធ្វើឲ្យការលក់ គឺមានកម្រិតទាបមែនទែន! ណាមួយជីវភាពគ្រួសារក៏ពិបាកមិនសូវជាមានដើមទុនច្រើនទៀត ថ្ងៃខ្លះលក់អត់បានបាក់ទឹកចិត្តខ្លាំងក៏មាន»។
ឆដា រៀបរាប់ទាំងទឹកមុខស្រពោន ប៉ុន្តែក៏ប្តូរទៅជាស្នាមញញឹមភ្លាមៗ ពេលឆដារៀបរាប់ដល់ថ្ងៃមួយដែលឆដា ចាត់ទុកថាប្រៀបដូចជាឱកាសមាស ដោយខ្លួនបានឃើញនូវសេវាកម្មមួយ ដែលមានឈ្មោះថា Wesam នៅលើបណ្តាញសង្គម។ ជាសេវាកម្មជួយផ្សព្វផ្សាយ និងគ្រប់គ្រងការលក់ទំនិញអនឡាញ ដ៏ទំនើបមួយនៅកម្ពុជា។
ឆដា បានបន្តថា៖ «ពេលឃើញដំបូងចាប់អារម្មណ៍ខ្លាំង តែរាងបារម្ភ ខ្លាចក្រុមហ៊ុនគេធំៗ គេអត់ទទួលសេវាកម្មតូចៗ ដូចការលក់របស់យើងណាបង ហើយខ្លាចយើងអត់សូវចេះ និងពិបាកយល់ពីសេវាកម្មគេ។ តែពេលដែលប្អូនទទួលសេវាកម្មគាត់ ហើយគឹមានភាពងាយស្រួល មិនស្មុគស្មាញ ហើយតម្លៃសេវាកម្មរបស់គាត់គឺ Discount ច្រើនមែនទែន ទៅតាមកញ្ចប់សេវាកម្មនីមួយៗ។ សំខាន់គាត់ទទួលរាក់ទាក់យើងដោយអត់ខ្វល់ថាជំនួញយើង ជាជំនួញធំ ឬតូចតាចអីទេ»។
ឆដា រៀបរាប់បន្ថែមពីសេកម្មរបស់ Wesamថា៖ «ពេលចាប់ផ្តើមប្រើសេវាកម្ម Wesam ខាងគាត់បានជួយផ្សព្វផ្សាយហាងរបស់ខ្ញុំ ដោយឥតគិតថ្លៃ នៅក្នុងបណ្តាសង្គមជាច្រើនដូចជា Tiktok Facebook និង Youtube ក៏ដូចជាផ្សព្វផ្សាយនៅលើ Page Facebook Wesam ដោយផ្ទាល់ទៀតផង ដែលវាមានសន្ទុះខ្លាំង ធ្វើឲ្យអតិថិជន ឆាប់ស្គាល់ហាងរបស់យើង»។
អ្វីដែលកាន់តែពិសេស គឺសេវាកម្មមួយនេះ បានជួយឌីហ្សាញរូប និងផុស្ទ័រ (Poster) ស្អាតៗ ព្រមទាំងជួយផលិតជាវីដេអូស្លាយសូ (Slide show) សម្រាប់ផលិតផលរបស់ ឆដា ហើយក៏មានវគ្គបណ្តុះបណ្តាល ដែលបង្រៀន ឆដា ពីការគ្រប់គ្រង Facebook page និងការ Live ឱ្យមានប្រសិទ្ធភាពទៀតផង។ នេះជាការបន្ថែមរបស់ ឆដា។
ឆដា បានរៀបរាប់ដោយភាពរំភើបដូច្នេះ៖« ហើយអីដែលសប្បាយចិត្តជាងគេ គឺបន្ទាប់ពីខ្ញុំទទួលបានការបណ្តុះបណ្តាល ព្រមទាំងសេវាកម្មនោះហើយ គឺមនុស្សសម្រុកទិញច្រើនមែនទែន។ ក្នុងរយៈពេលមិនប៉ុន្មានអាទិត្យ ការលក់កើនឡើង សឹងតែគុណជាបី ជាបួន បើប្រៀបទៅកាលដំបូង ដែលខ្ញុំអត់នឹកស្មានសោះ ពីមនុស្សដែលរកបានតែមួយចាយៗខ្លួនឯង តែឥឡូវសល់លុយសន្សំ និងចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារទៀតបង»។
ឆដា បន្តរៀបរាប់បន្ថែមពីសេវាកម្ម ៖ «លើសពីនោះ បន្ទាប់ពីក្លាយជាអតិថិជនរបស់គាត់ហើយ យើងក៏អាចដាក់ពាក្យធ្វើជាសមាជិកពិសេស ដែលទទួលបានការជំរុញការលក់បន្ថែម ពីខាងគាត់ផងដែរ។ ខាងគាត់ នឹងពិនិត្យមើលថា យើងគុណភាពអីវ៉ាន់ រួមទាំងហាងរបស់យើង គួរជាទីទុកចិត្តសម្រាប់អ្នកទិញអត់ ហើយពេលយើងអាចបំពេញតាមលក្ខខណ្ឌរបស់គាត់ ក្នុងនាមជាអ្នកលក់ដែលល្អ នោះគាត់នឹងជ្រើសរើសយើង ធ្វើជាសមាជិក ដែលទទួលបានការជំរុញផ្នែកលក់ ពីខាងគាត់បន្ថែមទៀត!»។
ប៉ុន្តែទន្ទឹមនឹងសន្ទុះនៃការលក់កើនឡើង ឆដា ក៏បានបង្ហើបប្រាប់ថាភ្លាមៗនោះ ផលវិបាកដែលយុវតីរូបនេះ ជួបប្រទះបន្ទាប់គឺ ពិបាកក្នុងការគ្រប់គ្រងស្តុក និងផ្គត់ផ្គង់ឲ្យទាន់តម្រូវការភ្ញៀវ។ តែមកដល់ឥឡូវ ឆដា អាចឆ្លងកាត់បញ្ហានេះបាន ដោយជៅគជ័យ ដោយសារ សេវាកម្មរបស់ Wesam ក៏មានការជួយសម្រួល ទៅលើការគ្រប់គ្រងស្តុក ដោយមានប្រព័ន្ធបែងចែកទិន្និន័យរបស់ទំនិញ ទៅតាមប្រភេទ ពណ៌ និងទំហំជាដើម ដែលវាផ្តល់ព័ត៌មានយ៉ាងច្បាស់ និងឆាប់រហ័សដល់ ឆដា ក្នុងការផ្គត់ផ្គង់តម្រូវការដល់អតិថិជន។ សម្រាប់ ឆដា នេះជាចំណុចពិសេសមួយ ក្នុងការរក្សាកម្រិតការលក់របស់នាង ឱ្យនៅតែខ្ពស់ និងកាន់តែមានអតិថិជនច្រើន។
«ជាយោបល់ ខ្ញុំសូមលើកទឹកចិត្តបងប្អូន ដែលលក់លើវិស័យអនឡាញ មិនថាជាសិស្ស ជាមេផ្ទះ ឬអ្នកធ្វើការ ឬជាម្ចាស់ហាងទាំងតូចធំអីទេ កុំមានការបាក់ទឹកចិត្ត។ បើសិនជាការលក់យើង នៅមិនទាន់បានជោគជ័យ តែខ្ញុំណែនាំឲ្យទទួលសេវាកម្មរបស់ Wesam ព្រោះតាមបទពិសោធន៍ខ្ញុំ ពួកគាត់ គឺមានជំនាញខ្ពស់ ក្នុងការជួយផ្នែកផ្សព្វផ្សាយ ផ្នែកលក់ និងគ្រប់គ្រងស្តុករបស់យើង ឲ្យមានប្រសិទ្ធភាព និងងាយស្រួល។ ជាពិសេស យើងក៏អាចដាក់ពាក្យស្នើសុំ ធ្វើជាសមាជិករបស់ខាងគាត់ ដើម្បីទទួលបានការជំរុញផ្នែកលក់ឲ្យកាន់តែដាច់។ បើចាប់អារម្មណ៍សុំ ណែនាំឲ្យទំនាក់ទំនង ទៅកាន់ទូរស័ព្ទលេខ 099999475 និង 098888951 ឬក៏ Facebook Page របស់ពួកគាត់ ដែលមានឈ្មោះថា Wesam» ។
Wesam ជាប្រព័ន្ធអាយធី ជំរុញការលក់ទំនិញតាមអនឡាញ របស់លោកអ្នក ឲ្យកាន់តែដាច់ជាងមុន
។ បើចង់ក្លាយជាអ្នកដែលជោគជ័យ ផ្នែកលក់ទំនិញតាមអនឡាញម្នាក់ដូចជា ឆដា ដែលមានក្រុមហ៊ុនជួយជំរុញការលក់របស់អ្នក ឱ្យទៅដល់ដៃអតិថិជនជាច្រើនម៉ឺននាក់ ដោយឆាប់រហ័ស កុំភ្លេចមកទទួលសេវាកម្ម និងដាក់ពាក្យស្នើសុំធ្វើ ជាសមាជិករបស់ពួកយើងឥឡូវនេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេសផងដែរ។
អ្វីដែលកាន់តែអស្ចារ្យ គឺថ្មីៗនេះ លោកអ្នកគ្រាន់តែ Like Page Wesam នឹងទទួលបានអត្ថប្រយោជន៍ភ្លាមៗដូចជា
1.ឱកាសឈ្នះរង្វាន់ ពីការលេងហ្គេមងាយៗ ចែករង្វាន់ពីតូចទៅធំ ចែកមាស ចែកសម្ភារប្រើប្រាស់ គ្រឿងថែរក្សាសម្រស់ រាល់សប្តាហ៍ ពេញមួយឆ្នាំ។
2. ទទួលបានដំណឹង បញ្ចុះតម្លៃប្រចាំខែ ពីក្រុមហ៊ុន Wesam។
3. ទទួលបានដំណឹងបញ្ចុះតម្លៃជាប្រចាំ ពីហាងដៃគូរាប់រយហាងរបស់ Wesam ។
4. អាចមានឱកាសក្លាយជាតារាប្រចាំក្រុមហ៊ុន Wesam។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍សេវាកម្មរបស់ Wesam