ជាតិ
ពីនេះ ពីនោះ
អាច​សរសេរ​បាន​ថា «​គេចវេះ ឬ គេច​វៀះ​» តែ​មិនមែន «​គេចវេស ឬ គេច​វែ​ស​» ឡើយ​
20, Feb 2021 , 7:29 am        
រូបភាព
​គេច​ដោះ​មិន​ឲ្យ​ឃើញ​ខ្លួន មានន័យថា «​គេចវេះ​»​។ នេះ​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ ខណៈ​អ្នកខ្លះ​ច្រឡំ​សរសេរ «​គេចវេស​» ឬ «​គេច​វែ​ស​» ទៅវិញ​។​

 
​តាម​វចនានុក្រម «​វេះ​» ដែលជា​កិរិយាសព្ទ មានន័យថា គេច​មិន​ឲ្យ​ចួប​, ដោះខ្លួន​ចេញ​មិន​ឲ្យ​ឃើញ​៖ វេះ​មិន​មក​ផ្ទះ​, វេះ​មិន​ចូល​សាលារៀន ។ វេះខម វេះ​ក្នុងការ​លាក់ខ្លួន​លបមើល​ម្ដងៗ ដោយ​អាការ​មុខ​ដូច​គេ​ខម ។ វេះ​ថ្ងៃ​រាជការ គេច​មិន​បង់ពន្ធ ។ វេះបាត់ គេច​បាត់ ។ វេះមុខ គេច​មុខ​មិន​ឲ្យ​ចួប ។ វេះវាង វេះ​គេច​វាង ។​ល​។ 
 
​យើង​ក៏​អាច​សរសេរ​ពាក្យ​«​វៀះ​» ឬ «​គេច​វៀះ​» បាន​ផងដែរ ប៉ុន្តែ​គ្មាន​ឡើយ ពាក្យ «​វេស​» ឬ «​វែ​ស​» ក្នុង​វចនានុក្រម​សម្តេច​មហាសង្ឃរាជ ជួន ណាត​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com