ជាតិ
កម្ពុជា​ត្រៀម​បើក​ការដ្ឋាន​សាងសង់ និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ស្ពាន​-​ផ្លូវ ១៤​គម្រោង នៅ​ឆ្នាំនេះ​
20, Feb 2021 , 2:59 pm        
រូបភាព
រូបតំណាង (រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន)
រូបតំណាង (រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន)
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២១​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មាន​គម្រោង​តៀម​បើក​ការដ្ឋាន​សាងសង់​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ស្ពាន ផ្លូវ និង​អភិ​វ​ឌ​ន្ឍ​ន៍​តំបន់​មួយចំនួន​នៅតាម​បណ្ដា​ខេត្ត​-​ក្រុង ចំនួន​១៤​គម្រោង ដែល​ទទួលបាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ពី​ចិន កូរ៉េ និង​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។


​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បញ្ជាក់ថា ខ្លួន​ត្រៀម​រៀបចំ​សុំ​ការសម្រេច​ពី​រដ្ឋាភិបាល ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន ផ្លូវ និង​អភិ​វ​ឌ​ន្ឍ​ន៍​តំបន់​នៅ​ខេត្ត​-​ក្រុង ចំនួន​១៤​គម្រោង​។ ១៤​គម្រោង​នេះ មាន​៥​គម្រោង គ្រោង​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់ ហើយ​៩​គម្រោង​ទៀត គឺ​គម្រោង​បើក​ការដ្ឋាន​សាង់សង​។ 
 
​គម្រោង​ទាំង​៥ ដែល​គ្រោង​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​នោះ​រួមមាន ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​(​ក្រូចឆ្មា​-​ស្ទឹងត្រង់​), ផ្លូវជាតិ​លេខ​៧(​ខ្លា​ស្ទុះ​-​រមាត​)​ខេត្តក្រចេះ​, ខ្សែ​ផ្លូវ​ក្រវាត់ក្រុង​ទី​២, ខ្សែ​ផ្លូវជាតិ​លេខ​៥១ និង​ខ្សែ​ផ្លូវជាតិ​លេខ​១១​។ គម្រោង​ទាំង​៥​នេះ គឺ​ទទួលបាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ជាមួយ​ប្រទេស​ចិន​។ 
 
​ចំណែក​៩​គម្រោង ដែល​គ្រោង​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ មាន​៥​គម្រោង​ទទួលបាន​បិ​រញ្ញ​ប្ប​ទាន​សហប្រតិបត្តិការ​ជាមួយ​ចិន​។ គម្រោង​បើក​ការដ្ឋាន​សាងសង់​ទាំង​៥​នេះ​រួមមាន ផ្លូវជាតិ​លេខ​៧១​សេ (​ត្បូង​ឃុំ​-​ក្រូចឆ្មា​-​ចំការលើ​), ផ្លូវជាតិ​លេខ​៣១, ផ្លូវជាតិ​លេខ​៣៣, ផ្លូវជាតិ​លេខ​៤១ និង​ផ្លូវជាតិ​ថ្មី​ពី​បាត់ដំបង់​ទៅ​សៀមរាប​។ 
 
​ក្នុងចំណោម​៩​គម្រោង ដែល​ក្រសួង​ត្រៀម​រៀបចំ​សម្ពោធ​បើក​ការដ្ឋាន មាន​មួយ​គម្រោង គឺ​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ (EDCF Loan) ទទួលបាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ជាមួយ​ប្រទេស​កូរ៉េ​។ រីឯ​៣​គម្រោង​ទៀត គឺ​ទទួលបាន​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។ គម្រោង​ទាំង​៣​នេះ មាន​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​២ ដែលមាន​ស្ថា​នី​ចម្រោះ​ទឹក​កខ្វក់ ខេត្ត​កំ​ពត់ និង​ព្រះសីហនុ​, គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​ជំហាន​ទី​៤ នៅ​ក្រុង​កំពង់ចាម ក្រុង​ក្រចេះ និង​ក្រុង​ស្ទឹងត្រែង ហើយ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី​២ ក្នុង​ក្រុង​បាត់ដំបង ក្រុង​សិរីសោភ័ណ និង​ក្រុង​ស្ទឹងសែន​៕ 

Tag:
 បើក​ការដ្ឋាន​
  សម្ពោធ​
  សាងសង់​ស្ពាន​
  ផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com