COVID-19
ជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ! វិជ្ជមានកូវីដ-១៩ថ្មី រហូតដល់ទៅ៣២នាក់
× ពីគេហដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ដោយសម្តេចដាក់ឈ្មោះថាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ករណីនេះ ត្រូវបានរកឃើញ ក្រោយអ្នកជំងឺបានសុំលិខិតបញ្ជាក់ពីក្រសួងការបរទេស ដើម្បីធ្វើដំណើរទៅក្រៅប្រទេស។ ករណីនេះ ត្រូវបានរកឃើញក្នុងអំឡុងថ្ងៃទី១៨ និងទី១៩ ខែកុម្ភៈ។
ករណីឆ្លងសហគមន៍ក្នុងអំឡុងជាង១០ម៉ោងនេះ តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ បិទក្លិប N8 ដែលតំបន់ផ្ទុះដំបូង រួមទាំងអាគារ កន្លែងកម្សាន្ត និងតំបន់មួយចំនួន។
ប្រមុខរដ្ឋាភិបាលអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក និងសហគមន៍ជាមួយមន្ត្រីសុខាភិបាលដើម្បីយកវត្ថុសំណាកទៅវិភាគ៕
© រក្សាសិទ្ធិដោយ thmeythmey.com