អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន យូ​ណាយ​ធី​ត ផាក ឯ​. ក សម្ពោធ​ជា​ផ្លូវការ​សាខា​ថ្មី​របស់ខ្លួន ផាក​កាហ្វេ​ដឹ​ហ្រី្គ​ន​ខំ​ម្យូ​នី​ធី​ម៉​ល​
21, Feb 2021 , 2:38 pm        
រូបភាព
 ក្រុមហ៊ុន យូ​ណាយ​ធី​ត ផាក ឯ​. ក បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ “​ផាក​កាហ្វេ​ដឹ​ហ្រី្គ​ន​ខំ​ម្យូ​នី​ធី​ម៉​ល​។ ដែល​សាខា​ថ្មី​មួយទៀត​ក្នុង​តំបន់​សែន​សុខ ដែលជា​សាខា​សិទ្ធិ​អាជីវកម្ម​(Franchise Store) ថ្មី​១​កន្លែង​ទៀត កាលពី​ថ្ងៃទី 19 ខែ កុ​ម្ភះ ឆ្នាំ ២០២១​នេះ​។ 
 
​ជាមួយ​ការបម្រើ​ជូន អតិថិជន​នូវ​អាហារ​សុខភាព ប្រកបដោយ​រសជាតិ​យ៉ាង​ឈ្ងុយឆ្ងាញ់ មាន​ច្រើន​ជម្រើស កាហ្វេ ភេសជ្ជៈ ទឹក​ផ្លែឈើ​ស្រស់ៗ ប្រើ​គ្រឿងផ្សំ​ធម្មជាតិ​ល្អៗ ស្រស់ៗ ជា​ផលិតផល​ក្នុងស្រុក ការផលិត និង រៀបចំ​បំរើ​អតិថិជន​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​យ៉ាង​ខ្ជាប់​ខ្លួន ជាមួយ​បរិយាកាស​ហាង​មាន​ផាសុខភាព ការរៀបចំ​បែប​ទំនើប នៅ Park Café The Green Community Mall ។​






 
​លោក​ហេង សេង​លី អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន យូ​ណាយ​ធី​ត ផាក ឯក បាន​បង្ហើប​អោយដឹងថា ក្រុមហ៊ុន​កំពុងតែ​រៀបចំ​បើក​សាខា​ថ្មីៗ​ចំនួន​៥​កន្លែង​ផ្សេងទៀត​មាន​ដូច​៖ សាខា​ព្រែ​កតា​ម៉ែ​ក​ផ្លូវជាតិ​លេខ​6A, សាខា​កាល់ម៉ែត នៅ​ទីតាំង​ថ្មី​ក្បែរ​សណ្ឋាគារ​ភ្នំពេញ​, សាខា​ស្តា​ត​អូឡាំពិក​ទល់មុខ​វត្ត​មហាមន្ត្រី , សាខា​ផ្លូវ​កប់​ស្រូវ និង សាខា​ក្រុងព្រះសីហនុ ដែល​នឹងត្រូវ​បើក​បំរើ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២១​ខាងមុខ​នេះហើយ សរុប​រួម​ក្នុង​ឆ្នាំ​២០២១​នេះ​សាខា​ទាំង​បើក​ហើយ ត្រៀម​នឹង​បើក​មាន​រហូតដល់​២៥​សាខា​។​
 
​សូម​រំលឹក​ផងដែរ​ថា ផាក​កាហ្វេ​បានចាប់កំណើត​ឡើង​នៅ​ឆ្នាំ​២០០៤ ដែល​ភោជនីយដ្ឋាន​ប្រកបដោយ​បរិយាកាស​ល្អ​មាន​ផាសុខភាព ម្ហូប​ឆ្ងាញ់ៗ គ្មាន​ជាតិ​ប៊ីចេង និង សេវាកម្ម​ទំនើប​។ ដោយមាន​ការគាំទ្រ ពី​សំណាក់​អតិថិជន​លើ​ផលិតផល អាហារ​គ្មាន​ប៊ីចេង កា​ហ្វ​រ​ទឹកដោះ​គ្មាន​ជាតិ​ខ្លាញ់ (Zero Fat Milk) ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ កាហ្វេ​ភ្នំពេញ​ធុង​បែប​បុរាណ​ខ្មែរ និង ភេសជ្ជៈ​ទឹក​ផ្លែឈើ​ស្រស់​ជំនួយ​សុខភាព ផងដែរ​។​
 





[Park Café The Green Community Mall]
 - ម៉ោង​បើក ៦:៣០​ព្រឹក ដល់ ០៩:០០​យប់ ជា​រៀងរាល់ថ្ងៃ 
-​អាសយដ្ឋាន ៖ ផ្លូវ​លេខ 3032 សង្កាត់ ខ្មួញ ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ 
-​លេខ​ទូរស័ព្ទ​៖ 098 322 127
-​ផែនទី Google៖ https://goo.gl/maps/MMimgqVD4AkdTviG6
 















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com