កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ Australian Open លើកទី៩ និងជាពាន Grand Slam លើកទី១៨
21, Feb 2021 , 5:54 pm        
រូបភាព
ដោយ: រួបរួម
កីឡាករវាយកូនបាល់សែប៊ី ដែលមានចំណាត់ថ្នាក់លេខ១លើពិភពលោក បានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev ក្នុងលទ្ធផល ៧-៥ ៦-២ ៦-២ លើកពាន Australian Open ជាលើកទី៩ និងជាពាន Grand Slam លើកទី១៨។



កីឡាករវ័យ៣៣ឆ្នាំរូបនេះ ក៏បានឈានដល់កំណត់ត្រាឈ្នះទាំង៩ប្រកួតនាវគ្គផ្តាច់ព្រ័ត្រ Australian Open លើទីលាននៃក្រុងមែលប៊នផងដែរ ខណៈកីឡាកររុស្ស៊ី Medvedev បរាជ័យក្នុងការលើកពាន Grand Slam ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

ក្នុងដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ Djokovic បានទម្លាក់កីឡាករអាល្លឺម៉ង់ Alexander Zverev នៅវគ្គ១/៤ បន្តយកឈ្នះកីឡាកររុស្ស៊ី Alsan Karatsev នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈ Medvedev ទម្លាក់ Andrey Rublev ដែលជាមិត្តរួមជាតិ និងកីឡាករក្រិក Stefanos Tsitsipas។

ពាន Grand Slam ដែល Djokovic ទទួលបានទាំង១៨លើករួមមាន Australian Open ៩លើក Wembledon ៥លើក US Open ៣លើក និង French Open ១លើក៕



Tag:
 វាយកូនបាល់
© រក្សាសិទ្ធិដោយ thmeythmey.com