អត្ថបទពាណិជ្ជកម្ម
HONDA PCX ស៊េរី​ថ្មី​! រចនា​ថ្មី​យ៉ាង​ផ្ចិតផ្ចង់ និង​ប្រណិត​ភាព​ឥតខ្ចោះ បានដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១
22, Feb 2021 , 4:59 pm        
រូបភាព
​អតិថិជន​ទាំងអស់​បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​ទទួលបាន​សិទ្ធិ​ក្នុង​ការផលិត និង​ដំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមហ៊ុន បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក HONDA PCX ស៊េរី​ថ្មី ក្រោម​គំនិត INNOVATE YOUR LUXURY ។​

HONDA PCX ស៊េរី​ថ្មី មិន​ត្រឹមតែ​ទំនើប​ឆ្លាត​វៃ ប៉ុន្តែ All New PCX តែងតែ​នាំមក​នូវ​ប្រណិត​ភាព​ឥតខ្ចោះ និង​អនុភាព​លើសលប់ ដោយ​ម៉ាស៊ីន​បំពាក់​ជាមួយ​បច្ចេកវិទ្យា​ពិភពលោក eSP+ ថ្មី របស់​ហុងដា ឆ្លុះបញ្ចាំង​ពី​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​ម​ឥត​ទាស់​របស់​លោកអ្នក​។ ចង់ដឹងថា HONDA PCX ស៊េរី​ថ្មី មាន​អ្វី​ប្លែក តោះ​មក​មើល​ទាំងអស់គ្នា​÷ 
 

 
​ចង្កៀង​មុខ LED ថ្មី​! 
​កាន់តែ​ទំនើប ការ​រចនា​ថ្មី​បែប Horizontal Lines ជាមួយ​ពន្លឺ​ដ៏​ប្រណិត Positioning ទាំងសងខាង បង្កើតបាន​ទៅជា​មុខមាត់​ថ្មី ស័​ក្ត​សម​បំផុត ជាមួយ​ការ​រចនា​ថ្មី​ទាំងស្រុង​របស់ All New PCX ។​
 
NEW FULL DIGITAL SPEEDOMETER កុង​ទ័​រ រចនា​ថ្មី​! 
​ល្អឥតខ្ចោះ​បែប LIQUID CRYSTAL DISPLAY នៅ​ចំ​កណ្តាល​កុង​ទ័​រ ដែល​អាច​ឃើញច្បាស់​ល្អ ពី​ដំណើរការ​គ្រប់​មុខងារ​។​
SMART KEY និង SMART CONTROLLER 
​កាន់តែ​ទំនើប​ទាន់សម័យ​ជាមួយ ការបញ្ជា​ការចាប់ផ្ដើម​ដំណើរការ​ម៉ូតូ​របស់​លោកអ្នក ជាមួយ​ប្រព័ន្ធ​ឆ្លាត​វៃ ជួយ​បង្កើន​សុវត្ថិភាព​ទ្វេដង​។​
​កន្លែង​សាក​ថ្ម​ថ្មី​! 
​ឃ្លុប​សាក​ថ្ម​ធំ​ជាង​មុន ផ្តល់​ភាពងាយស្រួល ជាមួយ​ខ្សែ​សាក​ថ្ម​ប្រភេទ USB TYPE-C ផ្សារភ្ជាប់​ទៅនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​សកលលោក និង​រក្សា​ទំនាក់ទំនង​របស់លោក​អ្នក បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​។​
 

 
All New PCX បំពាក់​នូវ eSP+ គឺជា​បច្ចេកវិទ្យា​សកលលោក​ថ្មី របស់​ហុងដា ប្រព​ន្ធ័​ម៉ាស៊ីន​បំពាក់​នូវ ស៊ូ​ប៉ាប់ 4 តង់ ផ្តល់នូវ​អនុភាព​កាន់តែខ្លាំង ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​រលូន ហើយ​កាន់តែ​ពិសេស​ជាមួយ​ប្រព​ន្ធ័​បាញ់​ប្រេង PGM-FI កាត់បន្ថយ​កា​រប​ញេ្ច​ញ​ជាតិពុល​ទៅក្នុង​បរិស្ថាន និង​ជួយ​សន្សំសំចៃ​ប្រេងសាំង​បាន​យ៉ាង​ល្អ​។​
 

 
LUGGAGE BOX WITH SEAT STOPPER 
​អស់​បារម្ភ​ពី​កន្លែង​ដាក់​សម្ភារ​កាន់តែ​ធំ​ជាង​មុន ចំណុះ​ដល់​ទៅ​៣០​លីត្រ ឬ​អាច​ទុក​មួកសុវត្ថិភាព​ដែលមាន​ចង្កា​/Full-Face Helmet បាន និង SEAT STOPPER ជួយ​សម្រួល​ដល់​ការបើក ឬ​បិទ​កែបម៉ូតូ​កាន់តែ​ងាយស្រួល​។​
​ភ្លើង​កន្ទុយ​ក្រោយ​ថ្មី​! រចនា​ដោយ​ភ្លើង LED ភ្ជាប់​គ្នា​ជា​រាង​អក្សរ X 
​ដែលជា​បច្ចេកវិទ្យា Multi Optic បញ្ចេញ​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ ឆ្លុះបញ្ចាំង​ពី​ភាព​ឈានមុខ​គេ របស់ All New PCX​។​
 

 
​កាន់តែ​ពិសេស​នោះ​គឺ HONDA PCX ស៊េរី​ថ្មី មាន​៣​ពណ៌​សម្រាប់​ជ្រើសរើស គឺ ពណ៌​ក្រហម ពណ៌​ស និង ពណ៌​ប្រផេះ​។ សម្រាប់​អតិថិជន ដែល​កំពុង​ស្វែងរក​ប្រភេទ​ម៉ូតូ​អូ​តូ​ទាន់សម័យ ជាមួយ​បច្ចេកវិទ្យា​ទំនើប កម្លាំង​ខ្លាំង HONDA PCX ស៊េរី​ថ្មី គឺ​ពិតជា​ជម្រើស​ដ៏​ស័​ក្ត​សម​បំផុត សម្រាប់​លោកអ្នក​។​
 
 


 
​គួរ​បញ្ជាក់ដែរថា អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២០ ខែ កុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ​។ 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com