ជាតិ
យុវជនសកម្ម សេវាល្អ
មេភូមិព្រៃគុយ អ្នកស្រី រស់ ទៀង ប្តេជ្ញាផ្តល់សេវាសារធារណៈជូនពលរដ្ឋឲ្យកាន់តែល្អ
22, Feb 2021 , 5:18 pm        
រូបភាព
ដោយ៖ប៊ិន ចន្ទី (យុវជនឃុំព្រៃគុយ )
 
អ្នកស្រី រស់ ទៀង គឺជាមេភូមិព្រៃគុយ ដែលជាឃុំមួ ក្នុងចំណោមភូមិជាច្រើនទៀតនៅក្នុងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដើមឡើយ អ្នកស្រី គ្រាន់តែជាស្ត្រីមេផ្ទះ និងធ្វើស្រែ ដាំដំណាំបន្តិចបន្តួចនៅផ្ទះប៉ុណ្ណោះ។ ប៉ុន្តែក្រោយមក អ្នកស្រី បានស្ម័គ្រចិត្តចូលរួមជួយបម្រើការងារក្នុងសហគមន៍ទៀតផង។ ដោយសារប្រជាពលរដ្ឋ មើលឃើញពីភាពសកម្មរបស់គាត់ ក្នុងការជួយទុក្ខធុរៈពលរដ្ឋនៅក្នុងភូមិ អ្នកស្រីក៏ត្រូវបានប្រជាពររដ្ឋបោះឆ្នោតជ្រើសរើសឲ្យធ្វើជាមេភូមិ។




 
គាត់បានក្លាយជាមេភូមិ ២ឆ្នាំហើយ ហើយអ្នកស្រីមេភូមិ អះអាងថា គាត់តែឮនូវពាក្យលើកសរសើរ និងតម្លៃចំពោះការខំប្រឹងរបស់ខ្លួន ពីសំណាក់ពលរដ្ឋនៅក្នុងភូមិ។ ការណ៍នេះ បានធ្វើឲ្យអ្នកស្រីមេភូមិ សប្បាយរីករាយចិត្តណាស់ ហើយនៅតែប្តេជ្ញាបំពេញការងារ ពិសេសការផ្តល់សេវានានាជូនពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត  បើទោះបីពេលខ្លះជួបឧបសគ្គការងារមួយចំនួនក៏ដោយ។ អ្នកស្រី រស់ ទៀង រៀបរាប់ដូច្នេះ៖«ខ្ញុំសប្បាយចិត្ត ដែលបានដឹកនាំក្នុងភូមិ និងជួយទុក្ខលំបាកដល់ប្រជាពលរដ្ធ ហើយខ្ញុំចង់ឲ្យស្រ្ដីផ្សេងទៀត មានភាពរឹងមាំដូចខ្លួនដែរ»៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ


 
(អត្ថបទ / វីដេអូ) គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវរបស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ៕
 

Tag:
 កំពង់ធំ
 ស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com