អត្ថបទពាណិជ្ជកម្ម
ពិធី​បើកសម្ពោធ​សាខា​សិទ្ធិ​អាជីវកម្ម​ថ្មី (NEW FRANCHISE STORE) ក្នុង​តំបន់​សែន​សុខ “​ផាក​កាហ្វេ ដឹ​ហ្គ្រី​ន​ខំ​ម្យូ​នី​ធី​ម៉​ល​”
23, Feb 2021 , 9:19 am        
រូបភាព
​ក្នុងនាម​ក្រុមហ៊ុន យូ​ណាយ​ធី​ត ផាក ឯ​.​ក សូម​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​របស់លោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវកិត្តិយស​ទាំងអស់ ដែល​បាន​អញ្ជើញ​ចូលរួម ជា​អធិបតី ក្នុង​ពិធី “​ផាក​កាហ្វេ​ដឹ​ហ្គ្រី​ន​ខំ​ម្យូ​នី​ធី​ម៉​ល​” ដែល​សាខា​ថ្មី​មួយទៀត ក្នុង​ខណ្ឌ​សែន​សុខ ។​“​ផាក​កាហ្វេ​ដឹ​ហ្គ្រី​ន​ខំ​ម្យូ​នី​ធី​ម៉​ល​” គឺជា​សាខា​សិ​ទិ្ធ​អាជីវកម្ម (FranchiseStore) ថ្មី​១​កន្លែង​ទៀត​។​
 
​ជាមួយ​ការបម្រើ​ជូន​អតិថិជន នូវ​អាហារ​សុខភាព ប្រកបដោយ​រសជាតិ​យ៉ាង​ឈ្ងុយឆ្ងាញ់ មាន​ច្រើន​ជម្រើស កាហ្វេ​ភេសជ្ជៈ ទឹក​ផ្លែឈើ​ស្រស់ៗ ដោយ​ប្រើ​គ្រឿងផ្សំ​ធម្មជាតិ​ល្អៗ ស្រស់ៗ ជា​ផលិតផល​ក្នុងស្រុក សម្រាប់​ការផលិត និង​រៀបចំ​បម្រើ​អតិថិជន ប្រកាន់​ភ្ជាប់​នូវ​អនាម័យ យ៉ាង​ខ្ជាប់ខ្ជួន ជាមួយ​បរិយាកាស​ហាង​មាន​ផាសុកភាព ការរៀបចំ​បែប​ទំនើប នៅ Park Café The Green Community Mall ។​




 
​លោក ហេង សេង​លី អគ្គនាយក​គ្រប់គ្រង ក្រុមហ៊ុន យូ​ណាយ​ធី​ត ផាក ឯ​.​ក បាន​បង្ហើប​ឱ្យដឹង​បន្ថែមទៀតថា ក្រុមហ៊ុន​កំពុងតែ​រៀបចំ​បើក​សាខា​ថ្មីៗ ដែល​សុទ្ធតែជា​សាខា​សិទ្ធិ​អាជីវកម្ម (Franchise Store) ចំនួន​៥​កន្លែង​ផ្សេងទៀត មានដូចជា​៖ សាខា​ព្រែ​កតា​មាក់ ផ្លូវជាតិ​លេខ​6A, សាខា​កាល់ម៉ែត នៅ​ទីតាំង​ថ្មី​ក្បែរ​សណ្ឋាគារ​ភ្នំពេញ​, សាខា​ផ្លូវ​កប់​ស្រូវ​, សាខា​ស្តា​ត​អូឡាំពិក​ទល់មុខ​វត្ត​មហាមន្ត្រី និង​សាខា​ក្រុងព្រះសីហនុ​។ សាខា​ទាំងនេះ នឹង​បើក​បម្រើ​អតិថិជន នៅ​ចុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០២១​ខាងមុខ​។ សរុប​រួម ក្នុង​ឆ្នាំ​២០២១​នេះ សាខា​ទាំង​បើក​ហើយ ត្រៀម​នឹង​បើក មាន​រហូតដល់​២៥​សាខា​។ 
 
​ក្រុមហ៊ុន នៅតែ​បន្ត​ទទួល​ស្វាគមន៍​ដៃគូ​សិទ្ធិ​អាជីវកម្ម​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​ជូន ដល់​បងប្អូន​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​។​
 
​សូម​រំលឹក​ផងដែរ​ថា ផាក​កាហ្វេ បាន​ចាប់បដិសន្ធិ​ឡើង នៅ​ឆ្នាំ​២០០៤ ជាមួយនឹង​ភោជនីយដ្ឋាន​ដ៏​ល្អ​ប្រណិត ប្រកបដោយ​បរិយាកាស​ល្អ​មាន ផាសុកភាព​ម្ហូប​ឆ្ងាញ់ៗ​គ្មាន​ជាតិ​ប៊ីចេង និង​សេវាកម្ម​រហ័ស បែប​ទំនើប​។ ដោយមាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន លើ​ផលិតផល អាហារ​គ្មាន​ប៊ីចេង កាហ្វេ​ទឹកដោះ​គ្មាន​ជាតិ​ខ្លាញ់ (Zero Fat Milk) ប្រើ​ទឹកឃ្មុំ​ជំនួស​ស្ករ កាហ្វេ​ភ្នំពេញ​ឆុង​បែប​បុរាណ​ខ្មែរ និង​ភេសជ្ជៈ​ទឹក​ផ្លែឈើ​ស្រស់​ល្អ​ជំនួយ​សុខភាព​ផងដែរ​៕










 



















 

© រក្សាសិទ្ធិដោយ thmeythmey.com