អត្ថបទពាណិជ្ជកម្ម
Visa សហការ​ជាមួយ ក្រុមហ៊ុន តូ​តា​ល់ និង​ផ្សារ​បាយ័ន ដើម្បី​ពង្រីក​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless
23, Feb 2021 , 3:39 pm        
រូបភាព
​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់ តាម​ប្រព័ន្ធ​ឌី​ជី​ផល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក  បានចាប់ផ្តើម​ដាក់​ឲ្យ​មានការ​ទូទាត់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅ​បណ្តា​ស្ថានីយ៍​ចាក់​ប្រេងឥន្ធនៈ  របស់​តូ​តា​ល់ និង​នៅ​បណ្តា​សាខា​ផ្សារ​ទំនើប​បាយ័ន នៅ​ទូទាំងប្រទេស​។ ភាពជា​ដៃគូ​នេះ បានកើត​ឡើង ស្រប​ពេលដែល​តម្រូវកា​រ​នៃ​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា contactless មានការ​កើនឡើង​ឥតឈប់ឈរ នៅក្នុង​ប្រទេស ដែល​ជំរុញ​ដោយ​ការអនុម័ត​យន្តការ ការអនុវត្ត​អនាម័យ​ដែល​ល្អ​បំផុត ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ Covid-19 នាពេល​បច្ចុប្បន្ន​។​




 
​ការផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស នៃ​ទិដ្ឋភាព​ការទូទាត់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​និន្នាការ​សកល នៃ​ទំនោរ​ចិត្ត​របស់​អតិថិជន​។ បើ​យោងតាម​ការសិក្សា​ស្ទង់​មតិ លើ​ប្រធានបទ ការបោះ​ជំហាន​ទៅរក​អាជីវកម្ម របស់​ក្រុមហ៊ុន Visa (Visa’s Back to Business)  ៧៨ ភាគរយ​នៃ​អតិថិជន​នៅ​ទូទាំង​សកលលោក បាន​កែសម្រួល​មធ្យោបាយ​ទូទាត់​ថ្លៃទំនិញ​របស់​ពួកគេ ដោយសារតែ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ហើយ​ប្រមាណ​ជិត​ពាក់កណ្តាល (៤៨ ភាគរយ​) ជ្រើសរើស​មិន​ទិញ​ទំនិញ នៅ​ហាង​ដែល​ប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់​ប្រាក់ ដែល​តម្រូវ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ជាមួយ​អ្នក​គិត​ប្រាក់ ឬ​ម៉ាស៊ីន​ដែល​ត្រូវ​ប្រើ​រួមគ្នា ដូចជា​ម៉ាស៊ីន​ឆូត​កាត​ជាដើម​។ ការទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា Contactless អនុញ្ញាតឱ្យ​ម្ចាស់​កាត​អាច​ទូទាត់​ដោយ​គ្រាន់តែ "​ប៉ះ​ដើម្បី​បង់ប្រាក់​" តាមរយៈ​ការប្រើប្រាស់ Visa កាត​ឥណ​ពន្ធ កាត​ឥណទាន និង​កាត​បង់ប្រាក់​ជាមុន ដោយ​អតិថិជន អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច ក្នុងពេល​ប្រតិបត្តិការ​។ លើសពីនេះ​ទៀត ពួកគាត់​មិនចាំបាច់​ចុះហត្ថលេខា ឬ​វាយ​លេខ​កូដ​សម្ងាត់ (Pin) ចំពោះ​ប្រតិបត្តិការ ដែលមាន​ចំនួន​ទឹកប្រាក់​តិចជាង ៥០​ដុល្លា​នោះទេ​។​
 





​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​អតិថិជន​ជាច្រើន បានបង្ហាញ​ពី​ទំនោរ​ក្នុងការ​ប្រើប្រាស់​ការទូទាត់ ដោយ​ប្រើ​បច្ចេកវិទ្យា contactless យ៉ាងខ្លាំង​។ របាយការណ៍​ដដែល​នេះ បាន​បង្ហាញថា ៥៧ ភាគរយ នៃប្រតិបត្តិ​ការ​របស់ Visa កាត ត្រូវបាន​ធ្វើឡើង​ដោយ​ការ​ប៉ះ​ដើម្បី​បង់ប្រាក់​»​។ អ្នកស្រី​បន្តទៀតថា​៖ «​កាលពី​ឆ្នាំមុនៗ កត្តា​ជំរុញ​នៅ​ពី​ក្រោយនេះ​គឺ បទពិសោធន៍​ក្នុង​ការទិញ​ទំនិញ​ដ៏​រលូន  ដែល​ផ្តល់​ទាំង​ភាពងាយស្រួល​ដល់​អតិថិ​ជន និង​សេវាកម្ម​ដែល​ប្រកបដោយ​ភាព​ប្រកួតប្រជែង​សម្រាប់​អាជីវកម្ម​។ ប៉ុន្តែ​អ្វី​ទាំងអស់នោះ បាន​ផ្លាស់ប្តូរ​កាលពី​ឆ្នាំ​២០២០​។ អ្វីដែល​យើង​កត់សម្គាល់ឃើញ ពាក់ព័ន្ធ​នឹង​កំណើន​នៃ​ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​នៅពេលនេះ គឺ​ដោយសារតែ​ពួកគាត់ កំពុងតែ​អនុវត្ត និង​គិតគូរ​អំពី​បញ្ហា​សុវត្ថិភាព និង​សុខុមាលភាព​»​។ 




 
​អ្នកស្រី កឹម សុ​ភ័​ក្រ អនុប្រធាន​ផ្នែក​ទីផ្សារ និង​ប្រេងរំអិល របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត បាន​មានប្រសាសន៍ថា​៖« បេសកកម្ម​របស់​យើង គឺ​ធ្វើយ៉ាងណា​អាចឱ្យ​អ្នកបើកបរ​យានយន្ត ចូលមក​ចាក់​ប្រេងឥន្ធនៈ នៅ​ស្ថានីយ៍​តូ​តា​ល់ ដោយ​សុវត្ថិភាព ហើយ​បន្តដំណើរ​ទៅទៀត បាន​យ៉ាង​ឆាប់រហ័ស​។ ការទូទាត់​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា tap to pay របស់ Visa ធ្វើឱ្យ​មានការ​ចំណេញ​ច្រើន នៅក្នុង​ចំណុច​ទាំងពីរ​នេះ ដោយសារតែ​អតិថិជន អាច​ទូទាត់​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។ ហើយ​ប្រតិបត្តិការ អាច​ដំណើរការ​ដោយ​គ្មាន​ហានិភ័យ ដែល​ពាក់ព័ន្ធ​នឹង​ការប៉ះពាល់​ដោយផ្ទាល់​ជាមួយ​បុគ្គល ជា​អ្វីដែល​យើង​គ្រប់គ្នា​ត្រូវ​ប្រយ័ត្នប្រយែង អំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​»​។​


 
​មតិ​ស្រដៀង​គ្នា​នេះ​ផងដែរ ក៏​ត្រូវបាន​ចែករំលែក​ដោយ លោក ឈាង ម៉េង អ្នកចាត់ចែង​ទូទៅ​នៃ​ផ្សារ​ទំនើប​បាយ័ន​។ «​យើង​ពិតជា​រំភើប​រីករាយ​ណាស់ ដែល​អាច​ផ្តល់ជូន​នូវ​ជម្រើស នៃ​ការទូទាត់​ប្រាក់​បែប​ទំនើប ដល់​អតិថិជន​របស់​យើង​។ ការទទួលយក​ការទូទាត់ តាមបែប​បច្ចេកវិទ្យា contactless នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់​យើង ចំណាយពេល​តម្រង់​ជួរ​ចាំ​តិចជាង​មុន ផ្តល់​ភាពងាយស្រួល​សម្រាប់​អតិថិជន ក៏ដូចជា​និ​យោ​ជិ​ក ព្រមទាំង​បង្កើន​ប្រសិទ្ធភាព នៃ​ប្រតិបត្តិការ​ទូទៅរ​បស់​យើង​ផងដែរ​»​។​
 
​ទោះបី​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ វិធីសាស្ត្រ​ថ្មី​ក្នុងការ​ទូទាត់​ប្រាក់ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ ពី​អ្នកប្រើប្រាស់​ផងដែរ​។ ការសិក្សា​ចុងក្រោយ របស់ Visa អំពី​ឥរិយាបថ ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន​ឆ្នាំ ២០២០ បាន​បង្ហាញថា ផ្សារ​ទំនើប និង​ស្ថានីយ៍​ឥន្ធនៈ គឺជា​ប្រភេទ​ចំណាយ​ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៤ ក្នុង​បញ្ជី​នៃ​ប្រភេទ​ចំណាយ​សំខាន់​របស់​អតិថិជន ហើយ​ប្រភេទ​ចំណាយ​ទាំងពីរ​នេះ គឺមាន​ភាគរយ​ខ្ពស់​ជាងគេ ដែល​អាចដឹកនាំ​ទៅរក​ការផ្លាស់ប្តូរ​របស់​សង្គម ទៅជា​សង្គម​មួយ​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ​។ ទន្ទឹមនឹង​នេះដែរ មួយ​ភាគបី នៃ​ប្រជាជន​កម្ពុជា (​ស្មើនឹង ៣១​ភាគរយ​) ដែលជា​អ្នក​ឆ្លើយតប​ទៅ​ការស្ទង់មតិ​នេះ បាន​បង្កើន​ការប្រើប្រាស់​ការទូទាត់​តាមរយៈ​កាត​បច្ចេកវិទ្យា contactless ហើយ​ជិត​ពាក់កណ្តាល (​ស្មើនឹង ៤៥ ភាគរយ​) នៃ​អ្នកឆ្លើយ​ចាប់អារម្មណ៍ ក្នុងការ​ទូទាត់​ដោយ​ប្រើ​បច្ចេកវិទ្យា contactless ៕
 
3 VisaNet data December 2020.
4 The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com