ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គេង​មិន​ដកដង្ហើម​ទាក់ទង​ជំងឺលើសឈាម​
12, Jul 2022 , 7:00 am        
រូបភាព
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ប្រភេទ​នៃ​ការព្យាបាល​ចំពោះ​ជំងឺ​នៃ​ការ​គេង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​គេង​មិន​ដកដង្ហើម​នោះ បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​បុរស​ដែលមាន​ជំងឺលើសឈាម​។​

 
​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​រាប់បញ្ចូល​បុរស​ចំនួន​២២១​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នៃ​ការ​គេង​មិន​ដកដង្ហើម ហើយ​ក៏មាន​ជំងឺលើសឈាម ឬ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ផងដែរ​។​
 
​បុរស​ទាំងនោះ​ត្រូវបាន​គេ​ចេញ​វេជ្ជបញ្ជា​អោយធ្វើ​ការព្យាបាល​ដោយ​ម៉ាស៊ីន​ផ្តល់​សម្ពាធ​ខ្យល់​វិជ្ជមាន​បន្ត​(CPAP) ដើម្បី​ព្យាបាល​ការ​គេង​មិន​ដកដង្ហើម​របស់​ពួកគេ​។ ម៉ាស៊ីន​នោះ​ប្រើប្រាស់​សម្ពាធ​ខ្យល់​កម្រិត​ស្រាល​ដើម្បី​ផ្តល់​ផ្លូវ​ខ្យល់​អោយ​បើក​ខណៈពេលដែល​អ្នកជំងឺ​គេង​។​
 
​ការថយចុះ​សម្ពាធ​ឈាម​ត្រូវបាន​គេ​ឃើញ​ចំពោះ​បុរស​៣ ទៅ​៦​ខែ​បន្ទាប់ពី​ចាប់ផ្តើម​ការព្យាបាល​ដោយ CPAP ហើយក៏​ឃើញ​មានការ​ថយចុះ​ផងដែរ នៅពេលដែល​ធ្វើតេស្ត​នោះ​ម្តងទៀត​៩ ទៅ​១២​ខែក្រោយ​ពី​ការចាប់ផ្តើម​ការព្យាបាល​ផងដែរ​។​
 
​លទ្ធផល​បាន​បង្ហាញថា ចំពោះ​បុរស​ដែលមាន​ជំងឺ​នៃ​ការ​គេង​មិន​ដកដង្ហើម និង​ជំងឺលើសឈាម​, ការព្យាបាល​ដោយ CPAP មិន​ត្រឹមតែ​ជា​មធ្យោបាយ​ល្អ​ដើម្បី​ព្យាបាល​ជំងឺ​នៃ​ការ​គេង​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ជា​មធ្យោបាយ​ល្អ​ដល់​អ្នក​ដែលមាន​ជំងឺលើសឈាម​ផងដែរ​។​
 
​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង Journal of Clinical Sleep Medicine​។​
 
​វេជ្ជបណ្ឌិត បា​រ៉ា​ទី ប្រាសាត (Bharati Prasad) បាន​និយាយថា គ្រប់​ប្រភេទ​នៃ​អ្នកជំងឺ​អាច​ទទួលបាន​ប្រយោជន៍​ពី​ការព្យាបាល​នេះ សូម្បីតែ​អ្នក​ដែលមាន​បញ្ហា​រ៉ាំរ៉ៃ​ដទៃទៀត​ក៏ដោយ​។ វា​ជា​រឿង​សំខាន់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រាល់​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​អ្នកជំងឺ​ដែលមាន​ការ​គេង​មិន​ដកដង្ហើម​នោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com