COVID-19
ជាតិ
សិល្បះ
បិទ​រោងភាពយន្ត រោង​សម្ដែង​សិល្បៈ និង​សារមន្ទីរ​នៅ​ភ្នំពេញ និង​កណ្តាល ២​សប្ដាហ៍
23, Feb 2021 , 7:29 pm        
រូបភាព
រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
រូបពីហ្វេសប៊ុកសារមន្ទីរជាតិ
​ដោយ​៖ ប៉ូ សុភា 

​នៅ​ថ្ងៃទី​២៣​កុម្ភៈ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ជូនដំណឹង​ឲ្យ រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ផ្អាក​ដំណើរការ​រយៈពេល ២​សប្តាហ៍​។ តាម​សេចក្តីជូនដំណឹង​ដដែល វិធានការ​នេះ ធ្វើឡើង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ និង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ កុម្ភៈ​តទៅ​។​



​មិនមែន​តែ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នោះទេ ដែល​តម្រូវ​ឲ្យ​បិទ​ដំណើរការ​សិន គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នោះទេ ក៏បាន​បិទ​ដំណើរ​បណ្តោះអាសន្ន​ដែរ ដោយ​សិស្សានុសិស្ស​ត្រូវ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែកុម្ភៈ​នេះ​កម្ពុជា​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ៥៩៣​នាក់ ក្នុងនោះ​អ្នក​សះស្បើយ​៤៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ១១៦​នាក់​។ តាម​ក្រសួងសុខាភិបាល អ្នក​ឆ្លង​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ដល់​ទៅ ៩៩​នាក់​ហើយ​៕ 

Tag:
 សារមន្ទីរ​
  រោងភាពយន្ដ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com