UCL​៖ Chelsea ឈ្នះ Atletico Madrid ជាលើកទី៣ ឯ Bayern បំបាក់ Lazio
កីឡាអន្តរជាតិ
អន្តរជាតិ
UCL​៖ Chelsea ឈ្នះ Atletico Madrid ជាលើកទី៣ ឯ Bayern បំបាក់ Lazio
24, Feb 2021 , 11:30 am        
រូបភាព
ដោយ៖ ជា យូគៀង
 
Chelsea យកឈ្នះ Atletico Madrid ដោយលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ១៦ចុងក្រោយជើងទីមួយនារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ចំណែក Bayern Munich បំបាក់ក្លឹប Lazio ដោយលទ្ធផល ៤-១។

 
នាជំនួបជើងទី១ វគ្គ១៦ក្រុមដែលធ្វើនៅទឹកដីកណ្តាលនៃប្រទេសរូម៉ានីនារាត្រីថ្ងៃទី២៤ ខែកុម្ភៈ ក្រុមតោខៀវ បានយកឈ្នះដោយលទ្ធផល ១-០ ទៅលើក្រុមខ្លាំងអេស្ប៉ាញ Atletico Madrid ។ ក្នុងវគ្គទី១ក្រុមទាំង២មិនអាចស៊ុតបាល់បំប៉ោងសំណាញ់ទីគ្នាឡើយ។ 
 
កីឡាករសញ្ជាតិបារាំង Olivier Giroud ស៊ុតបាល់បកក្រោយ (Bicycle Kick) ១គ្រាប់នៅនាទីទី ៦៨ ដើម្បីយកជ័យជម្នះឱ្យក្រុម Chelsea ។ នេះក៏ជាំជ័យជម្នះជាលើកទី៣សម្រាប់ Chelsea លើ Atletico Madrid គិតពីឆ្នាំ ២០០៩ មក។
 
ដោយឡែក Bayern Munich បានបំបាក់ក្រុម Lazio ដល់ទឹកដីអ៊ីតាលីក្នុងលទ្ធផល ៤-១ ក្នុងជំនួបជើងទី១ ដូចគ្នា។ ៤គ្រាប់របស់ Bayern រកបានដោយកីឡករខ្សែប្រយុទ្ធ Robert Lewandowski នៅនាទីទី៩, គ្រាប់ទី២ដោយកីឡាករ Jamal Musiala នាទី២៤, គ្រាប់ទី៣ដោយកីឡាករ Leroy Sane នាទី៤២ និងគ្រាប់ទី៣ដោយកីឡាករ Francesco Acerbi នៅនាទី៤៧។ 
 
ចំណែក១គ្រាប់របស់ Lazio ស៊ុតដោយកីឡាករ Joaquin Correa នៅនាទី៤៩៕
 

© រក្សាសិទ្ធិដោយ thmeythmey.com