ពីនេះ ពីនោះ
«​សន្យាសភាព​» មានន័យ​ដូចម្តេច​?
14, Jul 2022 , 7:29 am        
រូបភាព
«​សន្យាសភាព​» អាន​ថា​«​ស័ន​-​យ៉ា​សៈ ភាប​» ជា​ភាសាសំស្ក្រឹត ដែល​មានន័យថា មរណភាព​យ៉ាង​ឆាប់​ភ្លាម​។ ឧទាហរណ៍​៖ ទទួល​សន្យាសភាព​ដោយ​អាសន្នរោគ​។​

 
​ពាក្យ​នេះ​កម្រ​មាន​អ្នក​ប្រើ​ក្នុង​បច្ចុប្បន្នកាល​នេះ​ណាស់ ភាគច្រើន​ប្រើពាក្យ​«​ស្លាប់​»​ជា​កិរិយាសព្ទ​មានន័យថា អស់ខ្យល់​ដង្ហើម អស់​ជីវិត​។ 
 
​ស្លាប់ ប្រើ​ជា​វេវចនៈ មានន័យថា បរិនិព្វាន​,​សោយ​ទិព្វជង្គត​,​សោយ​ទិវង្គត​,​សោយ​ពិរាល័យ​,​សុគត ឬ សុរគត​; ក្ស័យ​, ក្សិណក្ស័យ​; ទទួល​អសញ្ញកម្ម ឬ ទទួល​អសញ្ញភាព​; ទទួលមរណភាព​; ទទួល​អនិច្ចធម្ម​; ទទួលអនិច្ចកម្ម​; ធ្វើ​កាលកិរិយា​; រលត់​, រលត់ខន្ធ​, រំលាងខន្ធ​, ធ្លាយ​ខន្ធ​, ធ្លាយ​សង្ខារ ឬ បែកធ្លាយ​សង្ខារ​; បាត់បង់​; ដើរ​; ផុត​, ផុតរលត់​; ដាច់ខ្យល់​, អស់​ដង្ហើម​; ងាប់​; តាយសាក​; តាយហោង​; ស្មឹង​, តា​យ​ស្មឹង​; តេន (​ប្រើ​តាម​ថ្នាក់ ខ្ពស់​, កណ្ដាល​, ទាប​និង​សាមញ្ញ​)៕ 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com