UCL៖Real ស៊ុតគ្រាប់ចុងម៉ោងឈ្នះ Atalanta ឯ Man City ឈ្នះ Moenchengladbach
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖Real ស៊ុតគ្រាប់ចុងម៉ោងឈ្នះ Atalanta ឯ Man City ឈ្នះ Moenchengladbach
25, Feb 2021 , 11:08 am        
រូបភាព
ដោយ៖ ជា យូគៀង

ក្រុមអធិរាជសរ Real Madrid ដែលជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អឺរ៉ុប UCL ១៣សម័យបានឆ្មក់ស៊ុត១គ្រាប់ចុងម៉ោងយកឈ្នះលើក្រុម Atalanta ១-០ ក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ១៦ក្រុមជើងទីមួយ។ ចំណែក Manchester City ឈ្នះក្រុមដែរមកពីអាឡឺម៉ង់ Borussia Moenchengladbach ដោយលទ្ធផល ២-០។


ក្នុងតង់ទីមួយក្រុម Real Madrid និង Atalanta មិនអាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីគ្នាឡើយ។ Real Madrid ហាក់មានសំណាងដោយយកបានជ័យជម្នះនៅទឹកដីប្រទេសអ៊ីតាលីដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ Atalanta ដោយលទ្ធផល ១-០។ ១គ្រាប់ដែលក្រុម Real Madrid រកបានដោយកីឡាករខ្សែការពារ Ferland Mendy នៅនាទី ៨៦ ដោយការបញ្ជូនបាល់ពី Luka Modric ។ 
 
ក្រឡែកទៅមើលមួយគូទៀតគឺក្រុមមេឃខៀវ Manchester City បានយកឈ្នះលើក្រុម Borussia Moenchengladbach ដោយលទ្ធផល ២-០ ដែលជាការប្រកួតវគ្គ១៦ក្រុមជើងទីមួយ។ ២គ្រាប់ដែលរកបានដោយកីឡករ Bernardo Silva ដែលធ្វើបាននៅនាទី ២៩ និងកីឡាករខ្សែប្រយុទ្ធ Gabriel Jesus ស៊ុតនៅនាទី ៦៥ គ្រប់គ្រាន់ក្នុងការយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះក្នុងទឹកដីប្រទេសអាឡឺម៉ង់ផ្ទាល់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com