ប្រសិនបើអ្នកធ្វើដំណើរឆ្លងកាត់ពហុកីឡដ្ឋានជាតិអូឡាំពិក តាមបណ្ដោយមហាវិថីព្រះសីហនុ អ្វីដែលអ្នក ចាប់អារម្មណ៍មុនគេ គឺប្រាកដជាអគារភ្លោះដ៏ខ្ពស់ត្រដែត ជាប់នឹងរបងខាងត្បូងពហុកីឡដ្ឋានអូឡាំពិក ជាក់ជាមិនខាន។ នេះគឺជាអគារ ស្កាយ វីឡា ដែលជាខុនដូលំដាប់អភិជន ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ដោយបង្កប់នូវសិល្បៈស្ថាបត្យកម្ម ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីត មិនអាចប្រៀបផ្ទឹមបាន។
អគារ ស្កាយ វីឡា គឺជានិមិត្តរូបនៃជីវិតរស់នៅបែបស៊ីវីល័យ និងជាវីឡាលើវេហាដ៏ធំស្កឹមស្កៃ ជាមួយនឹងគុណតម្លៃយ៉ាងល្អប្រណីត មិនអាចប្រៀបផ្ទឹមបាន ដែលជាលំនៅឋានប្រកបដោយភាពច្នៃប្រឌិត ស័ក្តិសមសម្រាប់ លោកអ្នក ដែលប្រាថ្នាចង់បានជីវិតរស់នៅបែបអភិជន នៅកណ្ដាលរាជធានីភ្នំពេញ។ អគារភ្លោះកម្ពស់ ៣៤ជាន់នេះ បានឈរបង្អួតរូបរាងយ៉ាងស្អាត តាមបណ្ដោយមហាវិថី សាធារណរដ្ឋប៉ូឡូញ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក។
ចាប់ពីខ្លោងទ្វារអគារ កន្លែងទទួលភ្ញៀវ រហូតដល់ជាន់ដំបូល គ្រប់ទីតាំងទាំងអស់ ត្រូវបានរៀបចំឡើងយ៉ាង ល្អិតល្អន់ ឱ្យមានខ្យល់ចេញចូលបរិសុទ្ធ ពន្លឺចែងចាំងគ្រប់គ្រាន់ពីធម្មជាតិ អមជាមួយនឹងរុក្ខជាតិបៃតងដ៏ មានសោភ័ណភាព ដែលធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ស្រស់ថ្លា តាំងពីពេលឈានជើងចូលទៅក្នុងបរិវេណ អគារ។ អាងហែលទឹកដ៏ធំល្វឹងល្វើយមួយនេះ មានទីតាំងស្ថិតនៅជាន់លើបង្អស់ នៃស្កាយវីឡា។ វានឹងផ្ដល់ ឱ្យលោកអ្នក នូវអារម្មណ៍ស្រស់ស្រាយជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលជុំវិញខ្លួន ស្របពេលលោកអ្នកសម្រាក លម្ហែក្បែរអាងហែលទឹកដ៏ប្រណីតមានទឹកថ្លាដូចកញ្ចក់ ដែលលោកអ្នក ប្រាកដជាទទួលបានអារម្មណ៍ នៃផ្ទៃមេឃដែលជិតបង្កើយ។
លក្ខណៈពិសេស របស់គម្រោង ស្កាយ វីឡា គឺការរួមបញ្ចូល នូវទីធ្លាលម្ហែកាយដ៏ធំទូលាយ អមដោយរុក្ខជាតិ បៃតង និងផ្កាចម្រុះ ដែលបង្កើតបាននូវបរិយាកាសដ៏សុខដុម គួរជាទីមនោរម្យ។ គម្រោង ខុនដូប្រណីត ស្កាយ វីឡា ត្រូវបានរចនាឡើង ដោយស្ថាបត្យករល្បីឈ្មោះ លំដាប់អន្ដរជាតិលោក C.Y. Lee ដែលធ្លាប់បានបញ្ចេញស្នាដៃគូរប្លង់គម្រោង និងអាគារធំៗ ល្បីឈ្មោះជាច្រើន ដូចជាអគារ Taipei 101។
ជាមួយនឹងកម្ពស់ពិដាន ដែលលាតសន្ធឹងរហូតដល់ ១០ម៉ែត្រ។ បរិវេណទទួលភ្ញៀវ ត្រូវបានគ្របដណ្ដាប់ដោយពន្លឺព្រះអាទិត្យ នៅពេលថ្ងៃ ផ្តល់ជូនលោកអ្នក នូវទិដ្ឋភាពដែលឥតខ្ចោះ នៃសំណង់អាគារដ៏ធំស្កឹមស្កៃ។ បង្អួចបែបបារាំង បិទបើកទូលាយ នាំយកទេសភាពដ៏ស្រស់ត្រកាលពីខាងក្រៅ ចូលក្នុងគេហដ្ឋានរបស់លោកអ្នក។ យ៉រមុខផ្ទះដ៏ធំទូលាយ តែងតែជាកន្លែងដែលយើងត្រូវការ សម្រាប់សម្រាកលម្ហែ។ គឺមាននៅគ្រប់ប្រភេទគេហដ្ឋាន ក្នុងស្កាយវីឡា ទីធ្លាដ៏ស្រស់ស្អាតនោះ នឹងធ្វើឱ្យលោកអ្នករីករាយ ជាមួយសម្រស់ទីក្រុងតាំងមូល និងភាពស្រស់ត្រកាលរបស់វាផងដែរ។
គម្រោង ស្កាយ វីឡា នាំមកនូវពិភពដ៏ស្រស់បំព្រង ជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ត្រកាល ពីលើលំហ អាកាស។ អ្វីដែលពិសេសបំផុតអំពីអគារនេះ គឺក្លិប ស្កាយ វីឡា នៅជាន់ដំបូល ដែលបម្រើសេវាកម្មថ្នាក់ខ្ពស់ និងសម្បូរបែប រួមមាន ក្លិបហាត់ប្រាណ បន្ទប់សូណា និងស្ប៉ា ព្រមទាំងភោជនីយដ្ឋានស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះទៀត គម្រោងនេះ ក៏មានសេវាបម្រើអាហារ និងទីតាំងអានសៀវភៅដ៏ស្ងប់ស្ងាត់ ដែលបង្កើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅ។
ការការពារផ្នែកសន្តិសុខរបស់ស្កាយវីឡា ត្រូវបានត្រួតពិនិត្យ ដោយក្រុមសន្តិសុខ ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ព្រមទាំងជំនួយពីប្រព័ន្ធស៊ីស៊ីធីវី ដែលដំណើរការពេញ ២៤ម៉ោង។ គម្រោងមួយ នេះបានសាងសង់ឡើង ដោយមានចំណតរថយន្តចំនួនបួនជាន់ ដែលផ្តល់នូវការចេញចូលទៅកាន់គេហដ្ឋានប្រកបដោយសុវត្ថិភាព។ គ្រប់គេហដ្ឋាននីមួយៗ ក៏ត្រូវបានបំពាក់ជាមួយនឹងសោឌីជីថលផងដែរ ដើម្បីបង្កើនសុវត្ថិភាពនៃគេហដ្ឋាន។
កន្លែងរស់នៅដែលល្អឥតខ្ចោះ ត្រូវបានផ្ដល់ជូនលោកអ្នក នៅស្កាយ វីឡា ជាមួយនឹងទំហំបន្ទប់ ដែលមាន ភាពធំទូលាយ ដែលផ្ដល់ជូនលោកអ្នកនូវអារម្មណ៍សប្បាយរីករាយ។ អគារ ស្កាយ វីឡា ក៏មានយូនីតដាក់ជួលផងដែរ ដែលមានទំហំពី 281-509 ម៉ែត្រការ៉េ ក្នុងនោះមាន២បន្ទប់គេង និង៣បន្ទប់គេង។ រីឯតម្លៃវិញកាន់តែពិសេស សម្រាប់អាផាតមិន ដែលមាន២បន្ទប់គេង មានតម្លៃ $2200/ខែ និង៣បន្ទប់គេង $3500/ខែ បូកបន្ថែមសេវាផ្សេងៗ $1.55/ម៉ែត្រការ៉េ ប្រចាំខែ។
ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ 092 92 1000 ៕
(អត្ថបទពាណិជ្ជកម្ម)