ការស្រាវជ្រាវមួយបានបង្ហាញថា វីរុសដែលបង្កអោយមានជាជំងឺផ្តាសាយអាចកើតមានជាទូទៅក្នុងចំណោមនិស្សិតជាងអ្វីដែលបានគិតពីមុនដោយសារតែមនុស្សវ័យក្មេងជាច្រើនដែលមានផ្ទុកមេរោគនេះមិនមានរោគសញ្ញានោះទេ។
អ្នកស្រាវជ្រាវជនជាតិកាណាដាបាននិយាយថា និស្សិតដែលមានផ្ទុកមេរោគផ្តាសាយដែលមិនមានរោគសញ្ញានោះ មានច្រើនជាងអ្នកដែលមានរោគសញ្ញា។ អ្នកស្រាវជ្រាវបានព្រមានថា និស្សិតដែលបានឆ្លងមេរោគដែលមិនមានរោគសញ្ញានោះ អាចចែកចាយវីរុសដែលអាចបណ្តាលអោយមានការរលាកទងសួត និងបណ្តាលអោយមានការកើតជំងឺហឺតទៅកាន់អ្នកដទៃផងដែរ។
អាន់ដ្រៀ ហ្គ្រាណាដូ(Andrea Granados) នៃសាកលវិទ្យាល័យ McMaster នៅក្នុងទីក្រុង អ៊ុនតារីយូបាននិយាយថា ការកើតមានឡើងខ្ពស់នៃការឆ្លងនេះបង្ហាញថា និស្សិតសាកលវិទ្យាល័យអាចចែកចាយការឆ្លងនេះទៅកាន់មិត្តរួមថ្នាក់របស់ពួកគេ ឬនរណាម្នាក់នៅក្នុងសហគមន៍ ដោយមិនអោយដឹងថាពួកគេបានឆ្លងនោះទេ។
ម៉ូលេគុលនៃវីរុសអាចត្រូវបានចែកចាយដោយការកណ្តាស ឬការប៉ះពាល់ផ្ទាល់ជាមួយនឹងរោគសញ្ញារបស់ជំងឺផ្តាសាយ។ ហ្គ្រាណាដូបានបន្ថែមថា លើសពីនេះ, មិនមានការព្យាបាលចំពោះជំងឺផ្តាសាយនោះទេ, ដែលការលាងដៃជាញឹកញាប់គឺជារឿងសំខាន់ដើម្បីការពារការរាលដាលនៃជំងឺផ្តាសាយ។
ដោយការបង្កើតនូវការស្រាវជ្រាវ, អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ McMaster និង កន្លែងថែទាំ St. Joseph នៅក្នុងទីក្រុងអ៊ុនតារីយ៉ូបានមើលទៅលើនិស្សិតចំនួន៥៤៥នាក់នៅក្នុងខែកញ្ញា និងតុលាក្នុងឆ្នាំ២០១០ និងឆ្នាំ២០១១។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា អត្រានៃជំងឺផ្តាសាយបានកើតមានជាក់លាក់នៅក្នុងខែនេះ។
និស្សិតត្រូវបានគេសួរដើម្បីបង្ហាញពីការជូតសំបោរដែលមិនបានពិនិត្យមើលថាតើពួកគេមានរោគសញ្ញានានានៃជំងឺផ្តាសាយឬយ៉ាងណា។ ប្រសិនបើនិស្សិតមានរោគសញ្ញា, ពួកគេត្រូវបានគេសួរដើម្បីបង្ហាញពីការជូតសំបោរជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍។
ជាង២ឆ្នាំ, និស្សិតបានធ្វើរបាយការណ៍ថាមាន១៦៧នាក់ដែលមានជំងឺផ្តាសាយ។ ក្នុងចំណោមអ្នកជំងឺទាំងនេះ, អ្នកស្រាវជ្រាវបានធ្វើរោគវិនិច្ឆ័យថាមានមេរោគ Rhinovirus ៥៤%។