ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​២២​នាក់​ទៀត ត្រូវបាន​ជួយ​ឲ្យ​បាន​វិល​មក​ស្រុក​វិញ​
25, Feb 2021 , 7:29 pm        
រូបភាព
ពលរដ្ឋខ្មែរទាំង២២នាក់ ស្ថិតក្នុងព្រលានយន្តហោះប្រទេសម៉ាឡេស៊ី រៀបចំឡើងយន្តហោះ មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី
ពលរដ្ឋខ្មែរទាំង២២នាក់ ស្ថិតក្នុងព្រលានយន្តហោះប្រទេសម៉ាឡេស៊ី រៀបចំឡើងយន្តហោះ មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ រូបពីទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី
​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ម៉ាឡេស៊ី ជួយ​សម្រួល​ពលរដ្ឋ​ខ្មែរ​២២​នាក់​ទៀត (​កុមារ​៣​នាក់​) ឲ្យ​បានធ្វើ​មាតុ​និវត្ត​វិញ​។ បើតាម​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត ពលរដ្ឋ​ខ្មែរ​ទាំង​២២​នាក់​នោះ បាន​មកដល់​ព្រលានយន្តហោះ​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​ជើងហោះហើរ​លេខ SQ5008​។​

 
​ស្ថានទូត អះអាងថា ពលរដ្ឋ​ខ្មែរ​ទាំង​២២​នាក់ បាន​ទៅធ្វើ​ការ​និង​រស់នៅក្នុង​ប្រទេស​ម៉​ឡេ​ស៊ី​ដោយ​ខុសច្បាប់​។ តាមរយៈ​សារ​របស់ខ្លួន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ស្ថានទូត បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ បញ្ឈប់​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​៕

Tag:
 ពលករ​ខ្មែរ​នៅ​ម៉ាឡេស៊ី​
  មាតុ​និវត្ត​
  ចំណាកស្រុក
© រក្សាសិទ្ធិដោយ thmeythmey.com