COVID-19
អន្តរជាតិ
អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកឡើងដល់ជាង២៩លាននាក់ និងស្លាប់ជាង៥២ម៉ឺននាក់
26, Feb 2021 , 9:43 am        
រូបភាព
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ពិនិត្យមើលរោងចក្រផលិតវ៉ាក់សាំង Pfizer នៅ Kalamazoo រដ្ឋ Michigan។ រូបថត President Biden
លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ពិនិត្យមើលរោងចក្រផលិតវ៉ាក់សាំង Pfizer នៅ Kalamazoo រដ្ឋ Michigan។ រូបថត President Biden
ដោយ: ថ្មីៗ
កំណើនអ្នកឆ្លង និងស្លាប់ដោយសារកូវីដ-១៩ នៅសហរដ្ឋអាមេរិក បន្តកើនឡើងជាលំដាប់ ដោយកាលពីម្សិល មានអ្នកឆ្លងថ្មីជាង៧៧០០០នាក់ និងស្លាប់ជិត២៥០០នាក់បន្ថែមទៀត។ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈនេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងជាង២៩លាននាក់ ស្លាប់ជាង៥២ម៉ឺននាក់ និងសះស្បើយជាង១៩លាននាក់។

 
សហរដ្ឋអាមេរិក បន្តឈរដាច់ពីលើតារាង ដោយនាំមុខឥណ្ឌា ជាង១១លាននាក់ (ស្លាប់ជាង១៥,៥ម៉ឺននាក់), ប្រេស៊ីល ជាង១០លាននាក់ (ស្លាប់ជាង២៥ម៉ឺននាក់), រុស្ស៊ី ជាង៤,២លាននាក់ (ស្លាប់ជាង៨៤០០០នាក់), ចក្រភពអង់គ្លេស ជាង៤,១លាននាក់ (ស្លាប់ជាង១២ម៉ឺននាក់)។
 
បារាំងស្ថិតនៅលំដាប់ទី៦ ដោយមានជាង៣,៦លានករណី (ស្លាប់ជាង៨៥០០០នាក់) បន្ទាប់អេស្ប៉ាញ ជាង៣,៦ (ស្លាប់ជាង៦៨០០០នាក់), អ៊ីតាលី ជាង២,៨លាន (ស្លាប់ជាង៩៦០០០នាក់), តួកគី ជាង២,៦លាន (ស្លាប់ជាង២៨០០០នាក់) អាល្លឺម៉ង់ ជាង២,៤លាន (ស្លាប់ជាង៧ម៉ឺននាក់), កូឡុំប៊ី ជាង២,២លាន (ស្លាប់ជិត៦ម៉ឺននាក់), អាហ្សង់ទីន ជាង២លាន (ស្លាប់ជាង៥១០០០នាក់) និងម៉ិកស៊ិក ជាង២លាន (ស្លាប់ជាង១៨ម៉ឺននាក់)។
 
ប្រទេសផ្សេងទៀតដែលមានករណីឆ្លងលើសពី១លាន រួមមាន ប៉ូឡូញ អ៊ីរ៉ង់ អាហ្វ្រិកខាងត្បូង អ៊ុយក្រែន ឥណ្ឌូណេស៊ី ប៉េរូ ឆេក និងហូឡង់ ដោយមានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺននាក់ ទៅ៦ម៉ឺននាក់ផងដែរ។
 
នៅលើពិភពលោកទាំងមូល ករណីសរុបឡើងដល់ជាង១១៣,៥លានករណី ក្នុងនោះស្លាប់ជាង២,៥លាននាក់ និងសះស្បើយជិត៩០លាននាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com