អត្ថបទពាណិជ្ជកម្ម
មក​ទទួលយក​បទពិសោធ​ន៍​ថ្មីៗ​បន្ថែម​នៃ​លក្ខណៈពិសេស​ពី​កំពូល​បច្ចេកវិទ្យា​កាមេរ៉ា Samsung Galaxy S21 សេ​រ៊ី​…!!
26, Feb 2021 , 11:21 am        
រូបភាព
ភ្នំពេញ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១ - អ្នក​ដែល​តាមដាន ឬ​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន និង​កំពូល​ស្មា​ត​ហ្វូ​ន ប្រាកដជា​បានដឹង​ទាំងអស់គ្នា ពី​កំពូល​សមត្ថភាព​នៃ​បច្ចេកវិទ្យា របស់ Samsung Galaxy S21 សេ​រ៊ី ប្រចាំឆ្នាំ 2021 នេះ​។​
 
​មកទល់ពេលនេះ យើង​ក៏​មិនទាន់​បានឃើញ ផលិតផល​ស្មា​ត​ហ្វូ​ន​ណា ដែល​យកឈ្នះ​កំពូល​សមត្ថភាព កាមេរ៉ា​ដ៏​អស្ចារ្យ​បំផុត របស់ សាម​សុង ដែរ​។ ថ្ងៃនេះ ក្រុមហ៊ុន សាម​សុង នឹង​បង្ហាញជូន ឱ្យ​កាន់តែច្បាស់​បន្ថែមទៀត ពី​កំពូល​សមត្ថភាព​កាមេរ៉ា ដែល​បំពាក់​នៅលើ Galaxy S21 Series​។​
 
Pro-Grade Camera និង Video នៃ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy S21 Series ដែល​នឹង​បង្ហាញ​ពេលនេះ រួមមាន​ដូចជា​៖ Portrait Mode ឬ កាលពីមុន​យើង​ហៅថា Live Focus, Director’s View, Single Take និង​ចុងក្រោយ​គឺ Space Zoom 100X ដ៏​អស្ចារ្យ​តែម្តង​។ 
 
​ឥឡូវនេះ សូម​មក​មើល​ពី​លក្ខ​ណៈស​ម្ប​តិ្ត​ពិសេស លម្អិត​ទាំងអស់គ្នា​៖
 
* Portrait Mode



​សម្រាប់​មុខងារ​នេះ កាលពីមុន​យើង​និយម​ហៅថា Live Focus ដែល​ផ្តល់នូវ effect ពន្លឺ​ច្រើន​ជម្រើស ដើម្បី​ធ្វើឱ្យ​រូបភាព​ថត ភ្លឺ​ច្បាស់ ស្អាត​ដូច​ធម្មជាតិ ដោយ​ប្រើ​នូវ​បច្ចេកវិទ្យា​វៃឆ្លាត AI ចុងក្រោយ ក្នុងការ​បែងចែក​ដាច់​ពីគ្នា​រវាង​វត្ថុ (Subject) និង​ផ្ទៃ​ខាងក្រោយ (Background) ដូចជា​៖
1. ថតរូប Selfie ដូច​ធម្មជាតិ​
- AI face restoration: កាត់បន្ថយ​ស្នាម​ព្រាល (Low light ឬក៏ Shaking)
- Face Retouch: កែសម្រួល​សាច់​ផ្ទៃមុខ និង​បន្ថែម​ភាពរស់រវើក​
- Selfie Color Tone: ផ្តល់​ពណ៌ និង​កែសម្រួល​ពណ៌​លើ​រូប​ដែល​បាន Selfie បែប (Cool / original / Warm)
​ដើម្បី​ប្រើ​មុខងារ​នេះ សូម​ចុច​៖ Camera -> Setting -> Selfie Color Tone រើស​តាម​ការចង់បាន​ជាការ​ស្រេច​។​
2. Effect ដូច​ថត​ក្នុង​ស្ទុ​ឌី​យោ (Studio) 
​សម្រាប់​មុខងារ​នេះ​យើង​មាន 2 ជម្រើស​ដូចជា​៖ 
- Portrait lighting effect
- Live Focus / video with pets
​ដើម្បី​ប្រើ​មុខងារ​នេះ​សូម​ចុច​៖ Camera -> More -> Live Focus ជាការ​ស្រេច​។​
* Director’s View
​នេះ​ជា​មុខងារ​ដ៏​វៃឆ្លាត​បំផុត តែមួយ​គ្មាន​ពីរ​បស់ សាម​សុង នៃ​ពិភព​ស្មា​ត​ហ្វូ​ន​ក្នុង​លោក​។ មុខងារ​នេះ ផ្តល់នូវ​គុណភាព​នៃ​ការថត​វីដេអូ និង​ផ្តល់នូវ​បទពិសោធន៍​អស្ចារ្យ នៃ​ការថត​វីដេអូ​ដែល​អាចឱ្យ​លោកអ្នក ផ្លាស់ប្តូរ lens ទៅមក និង Preview តាម​ជ្រុង​ផ្សេងៗ​ទៀត (Various angles) ក្នុងពេល​តែមួយ​។​
1. ផ្លាស់ប្តូរ Lens កាមេរ៉ា​បាន​ក្នុងពេល​ថត​
- Live thumbnail in various recording angles (Tele / Wide / Ultra-Wide + Active Track)
2. របៀប​ថត​ថ្មី​ដូច Vlogger
- Dual recording: ដំណើរការ​មុខងារ​កាមេរ៉ា​ទាំងមុខ និង​ក្រោយ ក្នុងពេល​តែមួយ (Split View / PIP (Picture-in-picture) View 


​ដើម្បី​ប្រើ​មុខងារ​នេះ​សូម​ចុច​៖ Camera -> More -> Director’s View 
* Single Take
(​ចុច​តែម្តង​ថត បាន​គ្រប់​សកម្មភាព​) មុខងារ​នេះ នឹង​បង្កើត​រូបថត​ច្រើន​ប៉ុស្តិ៍ ច្រើន​ជ្រុង ( a variety of angles) និង​វីដេអូ ដោយ​គ្រាន់តែ​ចុច​តែម្តង​។ ដូច្នេះ AI នឹងធ្វើ​ការងារ​យ៉ាង​ឆ្លាត​វៃ​ក្នុងការ​ចាប់យក​រូបភាព ស្អាតៗ​បំផុត 10 shot ក្នុង 1 វិនាទី ខណៈដែល​ពីមុន​បានត្រឹមតែ 2 shot ក្នុង 1 វិនាទី​។ អ្វីដែល​ពិសេស​សម្រាប់​មុខងារ​នេះ AI នឹង​យកចេញ​ដោយ​ស្វ័យប្រវត្តិ នូវ​រូប​ណា​ដែល​ព្រាល មិន​ច្បាស់ ដោយ​ទុក​តែ​រូប​ណា​ដែល​ច្បាស់ ស្អាត ដោយ​បង្កើតជា “Collage” និង Best Clip នៃ “Highlight Videos”, Dynamic slow-mo (Jump, Dance, Run…), និង Scene Relighting (scene only)
​ដើម្បី​ប្រើ​មុខងារ​នេះ សូម​ចុច​៖ Camera -> អូស​រកមុខ​ងារ Single Take លើ​អេក្រង់ ជាការ​ស្រេច​
* Space Zoom
​មុខងារ​នេះ អាចឱ្យ​លោកអ្នក ទាញយក​រូបភាព​នៅ​ចម្ងាយ​ឆ្ងាយ 100 ដង នៃ​ការមើលឃើញ​នៃ​ភ្នែក (100X of naked eyes) កាន់តែ​លម្អិត​ជាង​មុន ច្បាស់​ជាង​មុន ទោះបីជា​ដៃ​របស់​អ្នក​រង្គើរ ញ័រ​ក៏ដោយ ជាមួយនឹង​មុខងារ Zoom Lock​។​
1. Tele Lens ពីរ​គ្រាប់​
- Optical 3x និង Optical 10x (Dual Folded) រួមបញ្ចូល​គ្នា អាចធ្វើ​ការផ្លាស់ប្តូរ Lens ទៅតាម​កម្រិត zoom ដែល​បានកំណត់​។​
2. Focus ដោយ​ស្វ័យប្រវត្តិ និង​ឈ្លាសវៃ​បំផុត​
- ការ Focus កាន់​តែមាន​ភាពជាក់លាក់ ជាមួយ Laser AF និង Dual Pixel AF នៅ​គ្រប់​កម្រិត​នៃ​ការ Zoom
- Close-up macro shot: ការផ្លាស់ប្តូរ​យ៉ាង​លឿន​ទៅប្រើ Ultra-Wide lens នៅពេលដែល​យើង​ថត​ក្នុង​ចម្ងាយ 10 cm!
 
​សរុបទៅ​ទាំងអស់នេះ ជា​ចំណុចខ្លាំង​បំផុត របស់​បច្ចេកវិទ្យា​កាមេរ៉ា របស់​ក្រុមហ៊ុន សាម​សុង និង​ធ្វើឱ្យ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S21 Series អស្ចារ្យ​គ្មាន​គូ​ប្រៀប​ឡើយ​។​
 
​បង្កើត​អនុ​ស្សារី​យ៍​ដ៏​អស្ចារ្យ​របស់លោក​អ្នក តាមរយៈ​រូបភាព និង​វីដេអូ ដែល​ទទួលបាន​ពី​កំពូល​កាមេរ៉ា​របស់ Samsung Galaxy S21​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់ នៅតាម​បណ្តា​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com