ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​ទីផ្សារ​អ៊ឺរ៉ុប តាមរយៈ​ការចូល​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​រ៉ូ​ម៉ា​នី និង​ឆែក​
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​ទីផ្សារ​អ៊ឺរ៉ុប តាមរយៈ​ការចូល​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​រ៉ូ​ម៉ា​នី និង​ឆែក​
26, Feb 2021 , 3:49 pm        
រូបភាព
​ក្រុមហ៊ុន vivo មាន​គម្រោង​បង្កើន​វត្តមាន​របស់ខ្លួន​ទ្វេដង ទៅកាន់​ទីផ្សារ​ច្រើនជាង ១២ នៅក្នុង​អ៊ឺរ៉ុប​នៅក្នុង​ឆ្នាំ ២០២១ នេះ​។ 
 
vivo ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន នាំមុខគេ​របស់​ពិភពលោក បាន​ពង្រីក​វត្តមាន​របស់ខ្លួន ទៅកាន់​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី និង​សាធារណរដ្ឋ​ឆែក​។ ព្រឹត្តិការណ៍​អន​ឡាញ​ជាច្រើន បាន​ធ្វើឡើង​នៅក្នុង​ទីផ្សារ​ទាំងពីរ​នេះ ដើម្បី​បង្ហាញ​ការចូល​ទីផ្សារ​ប្រទេស​ទាំងពីរ​នេះ​ជា​ផ្លូវការ​។ ពេលនេះ ក្រុមហ៊ុន vivo ក៏មាន​ការិយាល័យ នៅក្នុង​ប្រទេស​រ៉ូ​ម៉ា​នី និង​សាធារណរដ្ឋ​ឆែក ដែលមាន​ក្រុម​អ្នកជំនាញ​ឧស្សាហកម្ម នៅ​ទីនោះ​ផងដែរ​។ នៅក្នុង​ព្រឹត្តិការណ៍​អន​ឡាញ​ទាំងនេះ ក្រុមហ៊ុន​នេះ ក៏​យក​ឱកាស​នេះ ក្នុងការ​ពិភាក្សា​អំពី​ដៃគូ​សំខាន់ៗ និង​ការប្រកាស​បង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជាច្រើន​ម៉ូ​ឌែ​ល នៅ​ទីនោះ​ផងដែរ​។​
 
​លោក Denny Deng អនុប្រធាន​ក្រុមហ៊ុន vivo និង​ជានា​យក​ប្រតិបត្តិ​ផ្នែក​អាជីវកម្ម​នៅ​អ៊ឺរ៉ុប (European Business) និយាយថា​៖ “​យើង​ពិតជា​រីករាយ​ណាស់ ក្នុងការ​ស្វាគមន៍​នៅក្នុង​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី  និង​សាធារណរដ្ឋ​ឆែក​។ នៅក្នុង​ការប្រកាស​បង្ហា​ញ​វត្តមាន​ជា​ផ្លូវការ​នេះ រួមជាមួយ​នឹង​ការនាំយក​នូវ​ស្មា​ត​ហ្វូ​ន​ជាច្រើន​របស់​យើង សម្រាប់​អ្នកប្រើប្រាស់​ជាច្រើន នៅក្នុង​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី និង​សាធារណរដ្ឋ​ឆែក​។ យើង​សូម​ស្វាគមន៍​វត្តមាន​របស់​យើង​នៅទីនេះ ហើយ​វា​គឺជា​ពេលវេលា ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​មែនទែន សម្រាប់​មនុស្ស និង​អាជីវកម្ម​ជាច្រើន របស់​ពិភពលោក​។ យ៉ាងណាមិញ គម្រោង​ផែនការ​ជាច្រើន​របស់​យើង និង​ការប្តេជ្ញាចិត្ត​របស់​យើង នឹង​ពង្រីក​អាជីវកម្ម​របស់​យើង​នៅក្នុង​អ៊ឺរ៉ុប គឺ​មិនមាន​ការប្រែប្រួល​នោះទេ​។ វា​គឺ​ស្របទៅតាម​ចក្ខុវិស័យ​របស់​យើង នៅក្នុង​ការធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​ធ្វើឱ្យ​ត្រូវ​”​។​


 
​គាត់​បន្ថែមថា​៖ “​យើង​បានចាប់ផ្តើម​នូវ​ការធ្វើដំណើរ​របស់​យើង នៅក្នុង​ខែតុលា កាលពី​ឆ្នាំ​មុននេះ ហើយ​យើង​ទទួលបាន​នូវ​ការឆ្លើយតប និង​មតិយោបល់​យ៉ាង​ល្អ​ពី​ដៃគូ​សហការ និង​អ្នកប្រើប្រាស់​ជាច្រើន​ទៀត​។ ចាប់តាំងពី​ការបោះ​ជំហាន​ដំបូង​របស់​យើង ទៅកាន់​ទីផ្សារ​អន្តរជាតិ​នោះ នៅក្នុង​ឆ្នាំ ២០១៤ យើង​បាន​នាំយក​នូវ​បិទ​ពិសោធន៍​ថ្មីៗ ដ៏​អស្ចារ្យ ទៅកាន់​អតិថិជន​ជាច្រើន​របស់​យើង​។ ម៉ាក​យីហោ​របស់​យើង គឺ​ស្រឡាញ់​ចូលចិត្ត​ដោយ​មនុស្ស​ជាច្រើន​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​។ យើង​ប្រាកដថា យើង​នឹង​ចាប់ផ្តើម​បង្កើត​នូវ​មិត្តភក្តិ​ជាច្រើន នៅក្នុង​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី និង​សាធារណរដ្ឋ​ឆែក​”​។​
 
​បន្ទាប់ពី​ការទទួលបាន​នូវ​ជោគជ័យ នៅក្នុង​ទីផ្សារ​របស់​អ៊ឺរ៉ុប​ចំនួន ៦ នៅក្នុង​ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុន vivo នឹង​ពង្រីក​វត្តមាន​ទ្វេដង​នៅក្នុង​អ៊ឺរ៉ុប​។ ហើយ​ក្រុមហ៊ុន​នេះ នឹង​ពង្រីក​វត្តមាន ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​ចំនួន ១២ នៅក្នុង​ឆ្នាំ ២០២១ នេះ​។ បន្ថែម​ពី​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី និង​សាធារណរដ្ឋ​ឆែក​នោះ ក្រុមហ៊ុន vivo ក៏មាន​គម្រោង​ពង្រីក​ខ្លួន ទៅកាន់​ទីផ្សារ​ប្រទេស​ស៊ី​ប និង​អូទ្រីស​ផងដែរ នៅ​ឆ្នាំនេះ​។​
 
​ការមើល​ជា​លើកដំបូង​នៅក្នុង​ទីផ្សារ​របស់​ប្រទេស​រ៉ូ​ម៉ា​នី និង​ប្រទេស​ឆែក​
 
​លោក Deng និយាយថា “​នៅក្នុង​ការធ្វើដំណើរ​ឆ្ពោះទៅមុខ​នេះ យើង​ពិតជា​រីករាយ​ណាស់ ក្នុងការ​ចែករំលែក​នូវ​ភាព​រីករាយ នៅក្នុង​កីឡាបាល់ទាត់​នេះ ទៅកាន់​មិត្តភក្តិ​ជាច្រើន​របស់​យើង នៅ​ជុំវិញ​ពិ​ភ​លោក ដែល​នេះ គឺជា​ហេតុផល​ដែល​យើង សហការ​ជាមួយនឹង UEFA រួម​ជាមួយនឹង​ព្រឹត្តិការណ៍ UEFA EURO 2024 Championships​។ សម្រាប់ UEFA ហើយ​យើង​នឹង​ចែករំលែក នូវ​បទពិសោធន៍​យ៉ាង​អស្ចារ្យ​ជាច្រើន​របស់​យើង សម្រាប់​គម្រោង​ជាច្រើន​របស់​យើង​។ តួនាទី​របស់​យើង គឺជា UEFA EURO 2020 Global Smartphone”​។​
 
​ចាប់ពី​ឆ្នាំនេះ​ទៅ អ្នកប្រើប្រាស់​ជាច្រើន នឹង​មើលឃើញ​នូវ​ស្មា​ត​ហ្វូ​ន vivo ថ្មី​ជាច្រើន​របស់ខ្លួន ចាប់ផ្តើម​ពី​ការសហការ​ជាមួយ​ក្រុមហ៊ុន ZEISS ក្នុងការ​នាំយក​នូ​វប្រ​ព័ន្ធ​រូបភាព​ដ៏​អស្ចារ្យ នៅលើ​ស្មា​ត​ហ្វូ​ន​ប្រណិត​របស់ខ្លួន​នោះ​។ វា​នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ជាច្រើន អាចបង្កើត​នូវ​បទពិសោធន៍ នៃ​ការថត​រូបភាព​ដ៏​អស្ចារ្យ និង​ការថត​កាន់តែច្បាស់ លម្អិត កាន់តែ​ល្អប្រសើរ​ជាង​មុន​ផងដែរ​។​
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា vivo គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​ឈានមុខ​គេ​របស់​ពិភពលោក ដែលមាន​អាជីវកម្ម​ស្នូល​របស់ខ្លួន ដែល​ផ្តោតទៅលើ​ឧបករណ៍​ឆ្លាត​វៃ​ជាច្រើន និង​សេវាកម្ម​ឆ្លាត​វៃ​ជាច្រើន​ទៀត​ដែរ​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo មានការ​ប្តេជ្ញាចិត្ត នៅក្នុង​ការភ្ជាប់​ទំនាក់​ទំនង អ្នកប្រើប្រាស់​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក តាមរយៈ​ការ​ឌី​ហ្សា​ញ​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ជាច្រើន និង​សេវាកម្ម​ជាច្រើន​ទៀត នៅក្នុង​វិធី​ដ៏​ឆ្លាត​វៃ​ថែមទៀត​។ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo ក៏​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់ខ្លួន ជាមួយនឹង​ចក្ខុវិស័យ​ច្បាស់លាស់ ក្នុងការ​ក្លាយខ្លួនជា​ក្រុមហ៊ុន​សហគ្រាស ដែល​នាំមុខគេ​លំដាប់​ពិភពលោក​នោះ​។​
 
​ខណៈពេលដែល​ទីស្នាក់ការ​កណ្តាល​ជាច្រើន របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នេះ ស្ថិតនៅក្នុង​ប្រទេស​ចិន​នោះ ក្រុមហ៊ុន​នេះ មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ចំនួន ៩ នៅក្នុង​ទីក្រុង​ជាច្រើន Shenzhen, Dongguan, Nanjing, Beijing, Hangzhou, Shanghai, Taipei, Tokyo និង San Diego នោះ ក្រុមហ៊ុន​បច្ចេកវិទ្យា vivo គឺ​ផ្តោតទៅលើ​ការអភិវឌ្ឍ ទៅលើ​បច្ចេកវិទ្យា​ជាច្រើន ដែល​ក្នុងនោះ គឺមាន​បច្ចេកវិទ្យា 5G បច្ចេកវិទ្យា AI ការ​ឌី​ស្សាញ​ទៅលើ​ឧស្សាហកម្ម​ជាច្រើន ការថត​រូបភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៀតផង​ដែរ​។


ក្រុមហ៊ុន​បច្ចេកវិទ្យា vivo នេះ​មាន​ទីតាំង ក្នុង​ការផលិត​ចំនួន ៥ ដែល​អាច​ផលិត​ស្មា​ត​ហ្វូ​ន បាន​ជិត ២០០ លាន​គ្រឿង ក្នុង​មួយឆ្នាំ​។ ក្រុមហ៊ុន vivo បាន​ពង្រីក​នូវ​ការលក់​របស់ខ្លួន ទៅកាន់​ប្រទេស​ជាង ៤០ ហើយ​មាន​អ្នកប្រើប្រាស់​ច្រើនជាង ៣៨០ លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com