បទយកការណ៍ / បទសម្ភាសន៍
បឹងកាដេរ ជាតំបន់ព្រៃលិចទឹកដ៏មានសក្ដានុពលនៅត្បូងឃ្មុំ
01, Mar 2021 , 2:49 pm        
រូបភាព
ដោយ៖ ជី ចំរ៉ុង 

ត្បូងឃ្មុំ៖ បឹងកាដេរ គឺជាបឹងធម្មជាតិដ៏ធំមួយ ដែលស្ថិតនៅឃុំរកាខ្នុរ ឃុំជំនីក និងឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ បានលើកឡើងថា បឹងកាដេររួមទាំងព្រៃនៅប៉ែកខាងកើតនៃបឹង សរុបទំហំជាង១ពាន់ហិកតា ជាតំបន់ព្រៃលិចទឹកដ៏មានសក្ដានុពល ព្រមទាំងជាជម្រកសត្វស្លាប ត្រី និងសម្បូរដោយជីវៈចម្រុះជាច្រើនប្រភេទ។ លើសពីនេះ មានពលរដ្ឋជាង១ពាន់គ្រួសារ បានអាស្រ័យផលនៅតំបន់ព្រៃលិចទឹកនេះ។ បើតាមអភិបាលស្រុកក្រូចឆ្មារ លោក  សយ ទូច នាថ្ងៃមុខលោក នឹងរៀបចំបឹងកាដេរ ឱ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិ រួមមាន ជាកន្លែងស្ទួចត្រី ងូតទឹកកម្សាន្ត គយគន់មើលព្រៃលិចទឹក និងមើលសត្វស្លាបជាដើម ។

 


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាង លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ ជាមួយលោក ជា ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចទៅ៖ 

 











 
 
 

Tag:
 ទេសចរណ៍
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com