ការស្រាវជ្រាវថ្មីបាននិយាយថា ស្ត្រេសនៃការថែទាំភរិយាដែលមានជំងឺមហារីកសុដន់អាចធ្វើអោយប៉ះពាល់ដល់សុខភាពស្វាមី ហើយឥទ្ធិពលនេះអាចបន្តមានជាច្រើនឆ្នាំបន្ទាប់ការព្យាបាលរបស់ភរិយាបានបញ្ចប់។
សាកលវិទ្យាល័យ អូហាយយូបានសិក្សាលើបុរសចំនួន ៣២នាក់ បានរកឃើញថា អ្នកដែលមានកម្រិតខ្ពស់បំផុតនៃស្ត្រេសដែលបានទាក់ទិនទៅនឹងជំងឺមហារីករបស់ភរិយាពួកគេហាក់ដូចជាមានរោគសញ្ញារាងកាយច្រើនដូចជា ឈឺក្បាល និងឈឺពោះ ហើយមានការចុះខ្សោយនៃការឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំ។
ការសិក្សាពីពេលមុនបាននិយាយថា អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយងាយនឹងមានការឆ្លងមេរោគ និងមិនអាចឆ្លើយតបយ៉ាងល្អទៅនឹងការចាក់វ៉ាក់សាំងនោះទេ។
អាយុជាមធ្យមចំពោះបុរសនៅក្នុងការសិក្សានេះគឺ ៥៨ឆ្នាំ ហើយពួកគេបានរៀបការជាមធ្យមអស់រយៈពេល ២៦ឆ្នាំ។
ការសិក្សានៃអ្នកនិពន្ធ គ្រីស្ទីន ខាផេនធឺរ (Kristen Carpenter) ជាអ្នកស្រាវជ្រាវខាងផ្នែកចិត្តសាស្ត្របាននិយាយថា ការស្តីបន្ទោសខ្លួនឯង, ការធ្លាក់ទឹកចិត្ត, ខ្លាចការបាត់បង់ គ្រប់រឿងទាំងអស់នេះគឺជាស្ត្រេស។ នេះមិនមែនជាអ្នកដែលធ្វើអោយស្ត្រេសស្រួចស្រាលដែលមានរយៈពេល ២ ឬ៣សប្តាហ៍នោះទេ វាជាស្ត្រេសរ៉ាំរ៉ៃដែលមានរយៈពេលជាច្រើនឆ្នាំ។
អ្នកស្រាវជ្រាវបាននិយាយថា ការរកឃើញត្រូវបានចេញផ្សាយនៅក្នុងសារព័ត៌មាន Brain, Behavior and Immunity បាននិយាយថា គ្រូពេទ្យពិនិត្យថែទាំសម្រាប់អ្នកជំងឺមហារីកសុដន់អាចជួយអ្នកជំងឺរបស់ពួកគេដោយពិចារណាទៅលើអ្នកថែទាំរបស់ពួកគេផងដែរ។
នេះរួមមានការតាមដានអ្នកថែទាំដែលមានរោគសញ្ញាដូចជាស្ត្រេស និងលើកទឹកចិត្តពួកគេដើម្បីចូលរួមកម្មវិធីដែលទាក់ទងនឹងបញ្ហាស្ត្រេស, ទាក់ទងនឹងសម្រាក ឬការព្យាបាលដោយខ្លួនឯងដទៃទៀត។ ខាផេនធឺរបាននិយាយថា ប្រសិនបើអ្នកយកចិត្តទុកដាក់លើអ្នកថែទាំ អ្នកជំងឺរបស់អ្នកនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងល្អប្រសើរ។
ការសិក្សារបស់ Sharla Wells-Di Gregorio ជាសាស្ត្រាចារ្យជំនួយខាងផ្នែកចិត្តសាស្ត្រ បាននិយាយថា អ្នកថែទាំអ្នកជំងឺគឺទៅជួបគ្រូពេទ្យជាមួយនឹងភរិយារបស់គាត់ ហើយមនុស្សជាច្រើនបានសួរថាតើអ្នកថែទាំអ្នកជំងឺនេះកំពុងធ្វើអ្វីខ្លះ។ បុរសទាំងនេះកំពុងតែមានស្ត្រេស ហើយត្អូញត្អែរអំពីបញ្ហារាងកាយ ប៉ុន្តែជារឿយៗមិនបានស្វែងរកការថែទាំតាមបែបវេជ្ជសាស្ត្រនោះទេ។
ត្រួតពិនិត្យដោយ៖
www.health.com.kh