ជាតិ
ជប៉ុន ផ្ដល់ជំនួយ១០,៨លានដុល្លារ លើគម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយ១០,៨លានដុល្លារ ដល់កម្ពុជា សម្រាយចំណាយលើគម្រោងអភិវឌ្ឍន៍ចរាចរណ៍នាវា នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើឯកសារស្តីពីការផ្តល់ជំនួយនេះ។ សេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ជំនួយ១០,៨លានដុល្លារនេះ នឹងរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងពង្រឹងចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
Tag:
ជំនួយ
ជប៉ុន
ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com