«ធាត្រី» ឬ«មេនំ» ជាពាក្យមានន័យដូចនឹង «មេដោះ» ដែរ តែកម្រប្រើ
ពីនេះ ពីនោះ
«ធាត្រី» ឬ«មេនំ» ជាពាក្យមានន័យដូចនឹង «មេដោះ» ដែរ តែកម្រប្រើ
28, Feb 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ «ធាត្រី» ឬ «មេនំ» ជាពាក្យមានន័យដូចនឹងពាក្យ «មេដោះ» ដែលពលរដ្ឋតែងហៅថា «ម៉ែដោះ» ឬ «ម្តាយដោះ»។ តែពាក្យ «ធាត្រី» ឬ «មេនំ» គឺកម្រមានអ្នកប្រើនៅក្នុងសំណេរ ឬប្រើជាភាសាប្រចាំថ្ងៃណាស់។
 
ពាក្យ«ធាត្រី» ឬ ហៅម្យ៉ាងទៀតថា «មេនំ» សម្រាប់សំដៅលើស្ត្រីអ្នកទ្រទ្រង់ អ្នកថែរក្សា និងអ្នកបំបៅដោះកូនក្មេងជំនួសម្តាយបង្កើត។ តែពលរដ្ឋភាគច្រើនហៅថាម៉ែដោះ ឬម្តាយដោះ ដែលមានជាភាសាផ្លូវការថា «មេដោះ»៕ 
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com