COVID-19៖ ៣៩ករណីទៀតដែលធ្វើឲ្យកម្ពុជាមានអ្នកជំងឺឡើង​ដល់ជាង​៨០០នាក់
COVID-19
ជាតិ
COVID-19៖ ៣៩ករណីទៀតដែលធ្វើឲ្យកម្ពុជាមានអ្នកជំងឺឡើង​ដល់ជាង​៨០០នាក់
28, Feb 2021 , 7:06 am        
រូបភាព
កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣៩នាក់ទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ។



ក្នុងចំណោម៣៦នាក់នោះ មាន៣៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ (ចិន២៤នាក់ វៀតណាម៤នាក់ និងខ្មែរ៥នាក់)។ ទាំងទាំង៣៥នាក់នោះ មានអាសយដ្ឋានក្នុងរាជធានីនិងខេត្តព្រះសីហនុ។

រីឯ៤នាក់ទៀត សុទ្ធតែជាទ័ពមួកខៀកកម្ពុជា (ប្រុសទាំងអស់) ដែលទើបមកពីបំពេញបេសកកម្មនៅអាហ្វ្រិក។ ទ័ពមួកខៀវកម្ពុជាទាំង៤នាក់ ដែលទើបមកពីបំពេញបេសកកម្ម បានធ្វើដំណើរពីអាហ្រ្វិក បន្តជើងហោះហើរនៅប្រទេសឥណ្ឌា ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ។

តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨០៥នាក់ ដោយក្នុងនោះអ្នកជាសះស្បើយវិញមាន៤៧៧នាក់ ខណៈ៣២៨នាក់ កំពុងសម្រាកព្យាបាល។ ក្នុងចំណោម៣២៨នាក់នោះ មាន៣០២នាក់ ដែលភាគច្រើនជាជនជាតិចិននិងវៀតណាម ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕




Tag:
 COVID-19
  ព្រឹត្តិការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com