ជាតិ
សង្គមជាតិ
ខែកុម្ភៈ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលកុមារនិងស្រ្តីជាង៨ម៉ឺននាក់
28, Feb 2021 , 2:18 pm        
រូបភាព
រូបភាពពី ហ្វេសប៊ុកមន្ទីរពេទ្យគន្ធបុប្ផា។
រូបភាពពី ហ្វេសប៊ុកមន្ទីរពេទ្យគន្ធបុប្ផា។
ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២១ កុមារ និងស្រ្តីជាង៨ម៉ឺននាក់ បានទៅពិនិត្យព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យគន្ធបុប្ផាសាខារាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធាបុប្ផា។



របាយការណ៍របស់មន្ទីរពេទ្យគន្ធាបុប្ផា បានបង្ហាញថា កុមារឈឺជាង៦ម៉ឺននាក់ ត្រូវបានពិនិត្យព្យាបាល នៅផ្នែកពិគ្រោះជំងឺក្រៅ, កុមារ មានជំងឺធ្ងន់ៗជាង១,១ម៉ឺននាក់ និងកុមារ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ៤៧នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ របាយការណ៍ បានឲ្យដឹងទៀតថា កុមារជាង២ពាន់នាក់ ទទួលបានការវះកាត់ និងកុមារ៨៩នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅគន្ធបុប្ផា នៅភ្នំពេញ និងសៀបរាម។ 
 
បើតាមរបាយការណ៍ដដែល ស្រ្តីមានផ្ទៃពោះជាង៩,៧ពាន់នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងមានជាង១,៦ពាន់នាក់ បានសម្រាលកូន នៅផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព។
គួរជម្រាបថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនគិតថ្លៃឡើយ៕

 

Tag:
 កុមារ
  ស្រ្តី
 គន្ធាបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com