សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងពីឥណ្ឌា នៅថ្ងៃ៤មីនា
COVID-19
ជាតិ
សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងពីឥណ្ឌា នៅថ្ងៃ៤មីនា
28, Feb 2021 , 6:11 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
រូបពីទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច នឹងទៅចាក់វ៉ាសាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនអាស្រ្តាហ្ស៊ីណិកា (Astraceneca) នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ការប្រកាសរបស់សម្តេច គឺធ្វើឡើងលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃទី២៨ ខែកុម្ភៈនេះ។



វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូស ដែលផលិតនៅឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជា ក្នុងដំណាក់កាលដំបូង នៅយប់ថ្ងៃទី២ ខែមីនា។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា ពេលទៅចាក់វ៉ាក់សាំង នៅមន្ទីរពេទ្យកាល់ម៉ែត ក៏នឹងធ្វើធ្វើសន្និសីទកាសែត ជុំវិញវ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកានេះផងដែរ។ 

វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូសនេះ គឺជាជំនួយរបស់អង្គការសុខភាពពិភពលោក ដែលផ្តល់មកកម្ពុជា តាមរយៈយន្តការកូវ៉ាក់ (COVAX)។ អង្គការសុខភាពពិភពលោក គ្រោងផ្តល់វ៉ាក់សាំងនេះប្រមាណ៦លាន៤សែនដូស ដល់កម្ពុជា។ 

បច្ចុប្បន្ន កម្ពុជា បានដំណើរការចាក់វ៉ាក់សាំងលើក្រុមមនុស្សអាទិភាពមួយចំនួនហើយ។ វ៉ាក់សាំង ដែលកម្ពុជា កំពុងប្រើនេះ គឺវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន។ ដើមឡើយ សម្តេច ហ៊ុន សែន គ្រោងចាក់វ៉ាក់សាំងស៊ីណូហ្វាម តែដោយសារវ៉ាក់សាំំងស៊ីណូហ្វាមនេះ អាចចាក់បានតែមនុស្សមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំ ទើបសម្តេច ខកខានមិនបានចាក។

វ៉ាក់សាំងស៊ីណូហ្វាម ប្រសិទ្ធភាព៧៩,៨៣ភាគរយក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ខណៈ វ៉ាក់សាំងអាស្រ្រាហ្ស៊ីណិកា មានប្រសិទ្ធភាព៦៣,០៩ភាគរយ៕

Tag:
 COVID-19
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com