ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២ដែលប្រើថ្នាំបន្ថែមអាស៊ីតខ្លាញ់អូមេហ្គា៣ គឺមិនបានជួយ និងក៏មិនប៉ះពាល់ដល់បេះដូងរបស់ពួកគេឡើយ។
អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជាប្រភេទដែលត្រូវបានគេរកឃើញថានៅក្នុងខ្លាញ់ត្រី, ពេញនិយមដោយសារតែការស្រាវជ្រាវបានផ្សារភ្ជាប់វាទៅនឹងការថយចុះចំពោះការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាសរសៃឈាមបេះដូងដទៃទៀត។ អ្នកស្រាវជ្រាវបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ, ការស្រាវជ្រាវនេះមិនបានរកឃើញពីអត្ថប្រយោជន៍អ្វីនោះទេក្នុងចំណោមអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២។
អ្នកស្រាវជ្រាវវេជ្ជបណ្ឌិត Hertzel Gerstein ជាសាស្ត្រាចារ្យម្នាក់ ក្នុងប្រទេសកាណាដាបាននិយាយថា ការស្រាវជ្រាវពីមុនបានបង្ហាញថា ថ្នាំគ្រាប់ខ្លាញ់ត្រីអាចមានប្រយោជន៍គួរសមចំពោះលទ្ធផលរបស់ពួកគេ, យើងមិនបានរកឃើញថាវាមិនមានអ្វីសោះនោះទេ។
Gerstein បាននិយាយថា ប្រហែលជាអ្នកជំងឺទឹកនោមផ្អែមមានប្រតិកម្មផ្សេងៗគ្នាទៅនឹងថ្នាំគ្រាប់បន្ថែមទាំងនេះ, ឬហានិភ័យនៃជំងឺសរសៃឈាមបេះដូងរបស់ពួកគេគឺធ្ងន់ធ្ងរដែលទាមទាថ្នាំគ្រាប់បន្ថែមនេះក្នុងកម្រិតច្រើនដើម្បីមានប្រសិទ្ធភាព។
គាត់បាននិយាយថា ប្រសិនបើអ្នកចង់ការពារជំងឺសរសៃឈាមបេះដូង, ការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល, ការទៅក្រៅ និងជាវផលិតផលអាស៊ីតខ្លាញ់អូមេហ្គា៣នឹងមិនបានផលនោះទេ។
ជំងឺទឹកនោមផ្អែមប្រភេទទី២, គឺជាលក្ខខ័ណ្ឌមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឡើងទម្ងន់ និងត្រូវបានសម្គាល់ដោយការកើនឡើងកម្រិតជាតិស្ករ, អាចនាំអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលរួមមានជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលប្រសិនបើវាមិនត្រូវបានគេគ្រប់គ្រង។
ចំពោះការស្រាវជ្រាវ, មនុស្សជាង១២.៥០០នាក់ដែលមានជំងឺទឹកនោមផ្អែម ឬដំណាក់កាលមុនជំងឺទឹកនោមផ្អែម និងហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូងត្រូវបានគេជ្រើសរើសយកដោយចៃដន្យដើម្បីប្រើប្រាស់ប្រចាំថ្ងៃនៃថ្នាំគ្រាប់អាស៊ីតខ្លាញ់អូមេហ្គា៣ ឬថ្នាំ placebo ។ ក្នុងការតាមដានក្នុងរយៈពេល៦ឆ្នាំ, អ្នកស្រាវជ្រាវបានមើលចំពោះការស្លាប់ពីមូលហេតុនៃជំងឺសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ថ្នាំគ្រាប់អាស៊ីតខ្លាញ់អូមេហ្គា៣មិនមានឥទ្ធិពលលើការស្លាប់ពីការគាំងបេះដូង, ពីជំងឺដាច់សរសៃឈាមខួរក្បាល, មូលហេតុសរសៃឈាមបេះដូងដទៃទៀត ឬមូលហេតុដទៃទៀតនោះទេ។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ថ្នាំគ្រាប់អាស៊ីតខ្លាញ់អូមេហ្គា៣មិនមានឥទ្ធិពលលើខ្លាញ់ដទៃទៀតដូចជា កូឡេស្តេរ៉ុលល្អ និងកូឡេស្តេរ៉ុលអាក្រក់នោះទេ។