ជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន ៖ «គណបក្សកែទម្រង់កម្ពុជា» នឹងយកចំណុចខ្លាំងលោក សម រង្ស៊ី និងលោក កឹម សុខា មកអនុវត្ត
01, Mar 2021 , 5:46 pm        
រូបភាព
ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើសុំក្រសួងមហាផ្ទៃ បង្កើតថ្មីមួយឈ្មោះ«គណបក្សកែទម្រង់កម្ពុជា» ជាផ្លូវការហើយ នៅថ្ងៃទី១ មីនានេះ។ ការបង្កើតគណបក្សថ្មីនេះ ធ្វើឡើងក្រោយពីលោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លែងសង្ឃឹមថា អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ រស់ឡើងវិញ។


 
ដ្បិតបង្កើតគណបក្សថ្មីមែន តែលោក អ៊ូ ច័ន្ទរ័ត្ន នៅតែគាំទ្រ និងគោរពវីរៈភាពលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេដឹកនាំគំរូនៅក្នុងនយោបាយ។ ទន្ទឹមនឹងការគោរពមេដឹកនាំទាំងពីរនេះ លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា គណបក្សកែទម្រង់កម្ពុជាលោក នឹងយកចំណុចខ្លាំងលោក សម រង្ស៊ី និងលោក កឹម សុខា មកអនុវត្ត ដើម្បីទទួលបានប្រជាប្រិយភាព ប្រជែងជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន។
 
សូមស្ដាប់បទសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ និងលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា ដូចតទៅ៖


 

 
នៅពេលសួរថា ការបង្កើតគណបក្សថ្មីនេះ វាបង្ហាញថាលោកកំពុងក្បត់មេដឹកនាំខ្លួនដែរទេ?លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា លោក មិនបានក្បត់មនសិកាសង្គ្រោះជាតិ និងមេដឹកនាំខ្លួនទេ។ មិនតែប៉ុណ្ណោះលោក អះអាងថា ខ្លួនជាមន្ត្រីបក្សប្រឆាំងម្នាក់ ដែលនៅក្រាញននៀលនៅក្នុងស្រុក ដើម្បីស្នើឱ្យទូតបរទេស ជួយឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ក៏ជាស្នើឱ្យគណបក្សប្រជាជនបើកផ្លូវនយោបាយវិញជាដើម។
 
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន គណបក្សកែទម្រង់កម្ពុជា ក៏មិនមែនដើរតួជំនួសគណបក្សសង្គ្រោះជាតិទេ។ ប៉ុន្តែគណបក្សលោកនេះ គឺចង់ប្រជែងជាមួយគណបក្សកាន់អំណាច ដើម្បីដំណើការផ្លាស់ប្ដូរសង្គមនយោបាយថ្មីមួយ នៅពេលអនាគត៕
 

Tag:
 អ៊ូ ច័ន្ទរ័ត្ន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com