បណ្ណក្រីក្របានជួយជីវភាពមួយផ្នែក ដល់ពលរដ្ឋក្រីក្រចំនួន៨៤គ្រួសារ នៅឃុំត្រពាំងសង្កែ
ជាតិ
យុវជនសកម្ម សេវាល្អ
បណ្ណក្រីក្របានជួយជីវភាពមួយផ្នែក ដល់ពលរដ្ឋក្រីក្រចំនួន៨៤គ្រួសារ នៅឃុំត្រពាំងសង្កែ
02, Mar 2021 , 9:29 am        
រូបភាព
ដោយ៖ ម៉ាត់ ម៉ាស៊ីតោះ (យុវជនឃុំត្រពាំងសង្កែ)

កំពត៖ ពលរដ្ឋចំនួន ៨៤គ្រួសារ ដែលរស់នៅឃុំត្រពាំងសង្កែ ស្រុកទឹកឈូក ខេត្តកំពត ទទួលបានបណ្ណក្រីក្រ ពីរដ្ឋាភិបាល។ លោក ម៉ូវ ឈៀង មេឃុំត្រពាំងសង្កែ បានលើកឡើងថា បណ្ណក្រីក្រ ជាផ្នែកមួយជួយជីវភាពដល់គ្រួសារក្រីក្រជារៀងរាល់ខែ។ ទោះបីជាពលរដ្ឋទទួលបានថវិកាពីបណ្ណក្រីក្រ និងអត្ថប្រយោជន៍ផ្សេងៗក្នុងពេលទៅស្វែងរកសេវាសាធារណៈក៏ដោយ ប៉ុន្តែមេឃុំត្រពាំងសង្កែ តែងតែជំរុញឱ្យពលរដ្ឋ ប្រឹងរកចំណូលបន្ថែមដូចជា ចិញ្ចឹមមាន់ ដាំបន្លែ ដើម្បីជួយជីវភាពគ្រួសារ។ «ពួកយើងប្រឹងប្រែងពន្យល់ពួកគាត់ ប្រឹងរកចំណូលបន្ថែម បើរកឆ្ងាយមិនបាន រកជិត អីចឹងគាត់អាចស្ដារជីវភាពគាត់ឡើងវិញ»។ នេះជាការបញ្ជាក់របស់ លោក ម៉ូវ ឈៀង ដោយលោក បានបន្ថែមថា ក្នុងឆ្នាំ២០១៨ ចំនួនពលរដ្ឋក្រីក្រនៅឃុំត្រពាំងសង្កែបានថយចុះជាង១០គ្រួសារ។


 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរបស់យុវជននៃឃុំត្រពាំងសង្កែ ជាមួយលោក ម៉ូវ ឈៀង មេឃុំត្រពាំងសង្កែ  ដូចតទៅ៖ 
 
អត្ថបទ និងវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។
 

Tag:
 បណ្ណក្រីក្រ
 ម៉ូវ ឈៀង
© រក្សាសិទ្ធិដោយ thmeythmey.com