អ្នកស្រី កេន ស៊ីន បានខ្នះខ្នែងចូលរួមអភិវឌ្ឍភូមិ រហូតត្រូវបានជ្រើសរើសជាអនុប្រធានភូមិរកា
ជាតិ
យុវជនសកម្ម សេវាល្អ
អ្នកស្រី កេន ស៊ីន បានខ្នះខ្នែងចូលរួមអភិវឌ្ឍភូមិ រហូតត្រូវបានជ្រើសរើសជាអនុប្រធានភូមិរកា
03, Mar 2021 , 9:28 am        
រូបភាព
ដោយ៖ ឃិន សុផល (យុវជនសង្កាត់ស្រយ៉ូវ)
 
កំពង់ធំ៖ អ្នកស្រី កេន ស៊ីន បានក្លាយជាអនុភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រយៈពេលប្រមាណ១០មកហើយ ក្រោយពីបានចំណាយពេលវេលាជាច្រើន ចូលរួមអភិវឌ្ឍន៍ភូមិ និងការអប់រំកុមារ និងស្ត្រី និងការងារស្ម័គ្រចិត្តផ្សេងៗទៀតនៅក្នុងភូមិ។ អ្នកស្រី កេន ស៊ីន ពន្យល់ថា មូលហេតុដែលអ្នកស្រី ស្ម័គ្រចិត្តជួយភូមិដូច្នេះ ព្រោះតែខ្លួនស្រឡាញ់ការងារនេះ ហើយចង់អភិវឌ្ឍភូមិរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ដោយសារខិតខំជ្រោមជ្រែងដល់កិច្ចការក្នុងភូមិ ស្ត្រីវ័យ៥៣ឆ្នាំ រូបនេះ ក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាអនុភូមិរកា ចាប់តាំងពីឆ្នាំ២០១១មក។ ក្នុងនាមជាអ្នកដឹកនាំម្នាក់ អ្នកស្រី កេន ស៊ីន ចង់បម្រើពលរដ្ឋក្នុងសហគមន៍ ដើម្បីឲ្យភូមិខ្លួនមានការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន ដោយខ្លួនបាន កៀរគរពលរដ្ឋប្រជុំ រកដំណោះស្រាយ និងដឹងពីតម្រូវការរបស់ពលរដ្ឋជាអាទិភាព។


 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសរវាង យុវជនសង្កាត់ស្រយ៉ូវ និងអ្នកស្រី កេន ស៊ីន អនុប្រធានភូមិរកាដូចតទៅ៖
 

អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ
អត្ថបទ និងវីដេអូ នេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង (អត្ថបទ/ វីដេអូ) នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។



 
 

Tag:
 កេន ស៊ីន
 ក្រុងស្ទឹងសែន
 កំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com