ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ទំនាក់ទំនងមិនត្រូវគ្នារវាងដៃគូស្នេហា
× គេហទំព័រ GoodTherapy បានឱ្យដឹងថា ទំនាក់ទំនងមិនត្រូវគ្នាគឺជាមូលហេតុចម្បងនៃការរស់នៅផ្សេងគ្នានិងលែងលះគ្នា។ គូស្នេហ៍អាចប្រើប្រាស់វិធីសាស្ត្រទំនាក់ទំនងសាមញ្ញឬជួបពិភាក្សាជាមួយនឹងអ្នកផ្តល់ប្រឹក្សាអាពាហ៍ពិពាហ៍ដើម្បីស្វែងរកនិងដោះស្រាយបញ្ហា ដូច្នេះពួកគេអាចរក្សាជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាដោយសប្បាយរីករាយ។
ទំនាក់ទំនងមិនត្រូវគ្នាតាមរយៈពាក្យសម្តី
ទំនាក់ទំនងមិនត្រូវគ្នាតាមរយៈពាក្យសម្តីបង្ហាញចេញមកខុសៗគ្នា ប៉ុន្តែកត្តាទូទៅគឺមិនឱ្យដៃគូររបស់អ្នកបង្ហាញគំនិតឬមតិរបស់គេបានពេញលេញ។ ជាធម្មតា ភាគីម្ខាងនឹងបង្អាក់ភាគីម្ខាងទៀតដើម្បីស្វែងរកកំហុស ពិភាក្សាពីការពិត ឬប្តូរទៅនិយាយពីប្រធានបទផ្សេងក្នុងពេលឈ្លោះគ្នា។
ទំនាក់ទំនងមិនប្រើពាក្យសម្តី
មហាវិទ្យាល័យរដ្ឋ Montana បានឱ្យដឹងថា ប្រហែលជា ៩០ភាគរយនៃទំនាក់ទំនងគឺធ្វើឡើងដោយមិនប្រើពាក្យសម្តី ដូចជាការប៉ះពាល់ និងការសម្តែងលើទឹកមុខ។ ស្ត្រីច្រើនតែស្ទាត់ជំនាញជាងក្នុងការយល់ពីទំនាក់មិនប្រើពាក្យសម្តី ប៉ុន្តែពេលខ្លះស្ត្រីច្រើនតែកាត់យល់ពីអ្វីដែលភាគីរបស់គេកំពុងគិត មុននឹងភាគីនោះមានឱកាសនិយាយ។
សារសំខាន់
សាស្ត្រាចារ្យសង្គមសាស្ត្រ Todd Migliaccio នៃមហាវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បានសម្ភាសន៍ប្តីប្រពន្ធដែលបានរៀបការយូរជាង ៣០ឆ្នាំ ដើម្បីធ្វើការស្រាវជ្រាវថាតើពួកគេរស់នៅជាមួយដោយរបៀបណា។ គ្រប់គូសុទ្ធតែនិយាយថា ការទំនាក់ទំនង ភាពបើកចំហរ ការគោរព និងការមានចំណូលចិត្តរួមគ្នា គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរបស់ពួកគេ។ ការរួមបញ្ចូលគ្នានៃគុណភាពទាំងអស់នេះធ្វើឱ្យពួកគេរួមរស់ជាមួយគ្នានិងដោះស្រាយបញ្ហារួមគ្នា។
ដំណោះស្រាយ
ដំបូងឡើយ ដៃគូស្នេហាគួរលើកឡើងពីបញ្ហាទំនាក់ទំនងរបស់ពួកគេដោយការនិយាយគ្នាពីបញ្ហានោះភ្លាមៗនិងដោយគោរពគ្នាទៅវិញទៅមក។ ប្រសិនបើពួកគេមិនអាចដោះស្រាយបញ្ហានោះបានដោយខ្លួនឯង ពួកគេត្រូវទៅពិភាក្សាជាមួយអ្នកផ្តល់ព្រឹក្សាអាពាហ៍ពិពាហ៍។
ការពិចារណា
នៅចំណុចមួយក្នុងទំនាក់ទំនងស្នេហា ទំនាក់ទំនងមិនត្រូវគ្នាគឺមិនអាចជៀសវាងបានទេ ប៉ុន្តែទំនាក់ទំនងមិនចុះសម្រុងគ្នានិងអាកប្បកិរិយាអវិជ្ជមានដទៃទៀត ដូចជាភាពឆេវឆាវ អាចជាសញ្ញានៃទំនាក់ទំនងដែលមានបញ្ហា។ ប្រសិនបើភាគីម្ខាងមានជំងឺផ្លូវចិត្តឬជំងឺផ្សេងៗ អ្នកគួរស្វែងរកជំនួយពីអ្នកជំនាញ។
© រក្សាសិទ្ធិដោយ thmeythmey.com