ជាតិ
ពីនេះ ពីនោះ
«គគ្រិច» ជាពាក្យត្រឹមត្រូវ មិនមែន«កក្រិច» ឡើយ
× កាលណាគេមិនបានផ្ទៀងផ្ទាត់ជាមួយនឹងវចនានុក្រុមខ្មែរជាមុននោះ ប្រាកដណាស់នឹងយល់ថា ពាក្យ «កក្រិច»ជាពាក្យត្រឹមត្រូវ។ តាមការពិតពាក្យដែលត្រឹមត្រូវទៅវិញនោះគឺសរសេរជា «គគ្រិច» ដែលមានន័យថា មានអាការគ្រិចៗ ដោយដង្កូវចុះ។ ពាក្យ «គគ្រិច» ក៏អាចជំនួសពាក្យ«កខ្វក់» បានផងដែរ។
សូម្បីតែពាក្យដទៃទៀតក៏នៅតែមានអ្នកប្រើមិនទាន់ត្រឹមត្រូវឡើយ ដោយពាក្យទាំងនោះមានដូចជា កំលោះ(ពាក្យត្រូវ) ជំនួសឲ្យ កម្លោះ,កំឡោះ(ពាក្យខុស), ទុរេន(ពាក្យត្រូវ) ជំនួសឲ្យ ធុរេន,តារ៉េន,ទូរ៉េន(ពាក្យខុស), សម្មត,សន្មត ឬសន្មតិ(ពាក្យត្រូវ) ជំនួសឲ្យពាក្យសន្មត់(ពាក្យខុស)ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com