ពីនេះ ពីនោះ
«​ទល់ និង​ទុល​» មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ខុសគ្នា​
05, Mar 2021 , 7:29 am        
រូបភាព
​«​ទល់​» និង​«​ទុល​»​ជា​ពាក្យ​ដែល​បញ្ចេញ​សូរសៀង​ដូចគ្នា​។ ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា​ស្រឡះ​។



«​ទល់​»​មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ មានន័យថា​ឃាំង​ឧច្ចារៈ​, បស្សាវៈ គឺ​ឃាំង​អាចម៍​, នោម​ឬ​មិន​ដើរខ្យល់​។ ឧទាហរណ៍​៖ ទល់មូត្រ​, ទល់លាមក​, ទល់ពោះ​, ទល់ខ្យល់​។  «​ទល់​» មានន័យ​ជា​កិរិយាសព្ទ​មួយទៀត​មានន័យថា មាំ ឬ​ធ្វើ​ឲ្យ​មាំ​។ ទ្រ​ពីក្រោម​ឲ្យ​មាំ​ឲ្យ​រឹងប៉ឹង​ដោយ​ចន្ទល់​។ ឧទាហរណ៍​៖ ទល់ផ្ទះ​។ 
 
​ចំណែក​ពាក្យ​«​ទុល​» វិញ មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ​មានន័យថា លើក​,​លើក​បោះ​ទៅ​; កល់​; ដាស់​, តឿន​។ ប៉ោង​ឡើង​, ដោរ​កំពុង​ឡើង​, ទូញ​ហើប​ឡើង​។ ទំពាំង​ទុល​ដី​, បាយ​ទុល​គ្រប​ឆ្នាំង​។ «​ទុល​»​មាន​ថ្នាក់​នាម​ជា​នាមសព្ទ​មានន័យថា ពោះ​ត្រី​ប្រា ឬ​ត្រី​ទីពោ​។ ទុលត្រីប្រា​៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com